ព័ត៌មានជាតិ
លួចលុយជាង ២០ លានរៀល ដើរស៊ីចាយបានមួយថ្ងៃ ត្រូវប៉ូលិសក្របួចជាប់
ជនសងស្ស័យម្នាក់ត្រូវបានប៉ូលីសស្រុកបាទី ចាប់ខ្លួននៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្រោយចូលផ្ទះជនរងគ្រោះប្រមែប្រមូលយកលុយនិងមាសបានមួយចំនួនធំ និងដេីរស៊ីចាយបានមួយថ្ងៃ។
ប៉ូលីសស្រុកបាទីបញ្ជាក់ថា ហេតុការណ៍នេះកេីតឡេីងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩និង១០នាទី នៅចំណុចផ្ទះឈ្មោះ សំរិត សាឡុង ភេទប្រុស អាយុ៤៨ឆ្នាំ ស្ថិតក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញបានបេីកការស្រាវជ្រាវនិងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ ដោយមានការចូលរួមពីក្រុមគ្រួសារជនរងគ្រោះផង ទើបនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញបានកំណត់មុខសញ្ញា និងឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌឹម សុវណ្ណារ៉ា ភេទបុ្រស អាយុ២៣ឆ្នាំ មានទីលំនៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី។
ដោយឡែកម្ចាស់ផ្ទះបានឲ្យដឹងដែរថា ទ្រព្យសម្បត្តិ៍ដែលចោរលួចយកទៅរួមមាន ប្រាក់ចំនួន២៧លានរៀល ខ្សែកមាស២ខ្សែទម្ងន់១តម្លឹង ខ្សែដៃមាស១ខ្សែទម្ងន់៥ជី ចិញ្ចៀនមាស២វង់ទម្ងន់៦ជី បន្តោងខ្សែកទម្ងន់៥ហ៊ុន (ទុកក្នុងទូរក្នុងបន្ទប់ដេកប្រហេសមិនបានចាក់សោរ) ។
ក្រោយចាប់ខ្លួន សមត្ថកិច្ចរកឃេីញវត្ថុតាងមានប្រាក់រៀលចំនួន១០៤៥០០០០រៀល (ដប់លាន សែសិបប្រាំម៉ឺនរៀល)
ខ្សែកមាស២ខ្សែទម្ងន់១តម្លឹង ខ្សែដៃមាស១ខ្សែទម្ងន់៥ជី ចិញ្ចៀនមាស២វង់ទម្ងន់៦ជី បន្តោងខ្សែកទម្ងន់៥ហ៊ុន ម៉ូតូ០១គ្រឿង ម៉ាក ឌូក ពាក់ផ្លាកលេខភ្នំពេញ 1CF-9374។

ជនសង្ស័យខាងលើបានសារភាពថា រូបខ្លួនពិតជាធ្វើសកម្មភាពលួចទ្រព្យសម្បត្តិនៅផ្ទះជនរងគ្រោះពិតប្រាកដមែន ដែលក្រោយធ្វើសកម្មភាព ជនសង្ស័យបានយកប្រាក់ទៅទិញម៉ូតូម០១គ្រឿង ដែលបានដកហូតមកស្រាប់ និងដើរស៊ីចាយអស់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញធ្វេីការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី រីឯវត្ថុតាងពាក់ព័ន្ធបានប្រគល់ជូនជនរងគ្រោះវិញហេីយ៕
អត្ថបទ ៖ វីរៈ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត