ព័ត៌មានជាតិ
បុរសចំណាស់ម្នាក់កើតជំងឺកូវីដ១៩ ស្លាប់លើរថយន្ត ពេលកូនចៅដឹកទៅកាន់មន្ទីរពេទ្យ
បុរសវ័យ ៦៤ឆ្នាំម្នាក់កើតជំងឺកូវីដ១៩ បានស្លាប់ពេលសាច់ញាតិដឹកទៅកាន់មន្ទីរពេទ្យ នៅថ្ងៃទី ១០ ខែមិថុនានេះ ។
នេះជាករណីស្លាប់លើកដំបូងនៅក្នុងខេត្តកោះកុង ហើយត្រូវបានមន្ត្រីសុខាភិបាលដឹកជញ្ជូនទៅបូជានៅវត្តព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ ក្រុមគ្រូពេទ្យរកឃើញថា សាច់ញាតិសាកសពក្នុងចំណោម ៦ នាក់ មាន២នាក់វិជ្ជមានកូវីដ១៩។

ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង លោក ទៅ ម៉ឹង បានឱ្យដឹងថា បុរសវ័យ ៦៤ ឆ្នាំ ឈ្មោះ ចាន់ លី បានស្លាប់នៅលើរថយន្តពេលសាច់ញាតិដឹកទៅកាន់មន្ទីរពេទ្យនៅវេលាម៉ោង ៧៖៣០ នាទីព្រឹកថ្ងៃទី ១០ ខែមិថុនា ដោយសារជំងឺកូវីដ។
បើតាមប្រធានមន្ទីរសុខាភិបាលខេត្ត មន្រ្តីសុខាភិបាល កំពុងដុតដៃដុតជើងតាមដានរកអ្នកដែលជាប់ពាក់ព័ន្ធនឹងអ្នកស្លាប់ជាច្រើននៅតំបន់វង់កាថៈ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ជាពិសេស មនុស្សប៉ះពាល់ផ្ទាល់ ឬប្រយោលក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង គ្រាដែលកូនប្រសារបុរសវ័យចំណាស់ដែលស្លាប់បម្រើការងារនៅការិយាល័យរដ្ឋបាលនៅរោងចក្រKKN។

សពបុរសចំណាស់ឈ្មោះ ចាន់ លី ត្រូវបានយកទៅបូជានៅវត្តព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ រសៀលនេះហើយ។ ដោយឡែកក្រុមគ្រួសារសាច់ញាតិដែលរកមិនឃើញវិជ្ជមានកូវីដចំនួន៥នាក់ តម្រូវឱ្យធ្វើចត្តាឡីស័កនៅចម្ការរបស់ពួកគេនៅតំបន់វង់កាថៈ។
ប្រវត្តិរបស់អ្នកជំងឺគឺធ្វើដំណើរមកពីរាជធានីភ្នំពេញរយៈពេល៤ថ្ងៃហើយដោយបានមកសម្រាកលេងជាមួយកូនរបស់គាត់ដែលជាអ្នកចាំចម្ការឱ្យគេនៅចំណុចវង់កាថៈ ភូមិចាំយាម ឃុំប៉ាក់ខ្លង។ នេះបើតាម ការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

ថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្តរូបនេះ ពន្យល់ដែរថា អំឡុងពេល៤ថ្ងៃកន្លងទៅ បុរសដែលបាត់បង់ជីវិតគឺមានអាការៈដកដង្ហើមដង្ហក់ខ្លាំង ទើបក្រុមគ្រួសារដឹកមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែដោយសារមើលនូវស្ថានភាពរបស់អ្នកជំងឺធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យក៏ផ្តើមស្រាវជ្រាវជាបន្ទាន់មួយមិនអនុញ្ញាតឱ្យយកទៅធ្វើបុណ្យនៅផ្ទះឡើយចៀសវាងការឆ្លងរីករាលដាលដល់សហគមន៍បន្ថែម៕ អត្ថបទ៖ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ