ព័ត៌មានជាតិ
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥គ្រួសារ ទទួលបានអំណោយពីសប្បុរសធម៌
ប្រជាពលរដ្ឋ៥គ្រួសារដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងកាល:ទេស: ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលមេរោគ កូវីដ១៩ ស្ថិតនៅសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលអំណោយពីសប្បុរសជន ។
ពិធីចែកអំណោយ ដោយមានការចូលរួមលោកស្រី អៃ ណារី លោក ជ្រូក សុតន្ធា លោក ឃឹម ប៊ុនថេង លោក អ៊ូ ស៊ុនហៀង លោក ឈុន ចាន់ណាល់ និងមេភូមិ មេឃុំចូលរួម នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ។

ប្រជាពលរដ្ឋក្រីក្រទាំង៥គ្រួសារ មានជីវភាពខ្វះខាតបានទទួលអំណោយក្នុងមួយគ្រួសារមាន អង្ករ២៥គ.ក មីមួយកេស ទឹកស៊ីអ៊ីវ មួយយួរ ទឹកត្រី មួយយួរ ត្រីខ កំប៉ុង មួយយួរ ប្រេងឆាមួយដប ទឹក ដោះគោខាប់មួយកំប៉ុង ថវិកា៥០០០០រៀល អំណោយទាំងនេះគឺបានមកពីសម្បុរសជនចិត្តធម៌ ដែលបានចែករំលែកទ្រព្យធនជួយគ្នាក្នុងគ្រាលំបាក។
លោក អ៊ូ ស៊ុនហៀង ថ្លែងថា បាននេះគឺជាការចែករំលែកស្បៀងអាហារ និងថវិកាខ្លះសម្រាប់ការជួយគ្នាក្នុងគ្រាលំបាក ខណៈពេលដែលប្រទេសជាតិ ក៏ដូចជាពិភពលោកកំពុងតែជួបវិបត្តិ ការឆ្លងរាត្បាតជម្ងឺកូវិដ១៩ ទើបបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នាំយកអំណោយតិចតួច មកជូនពលរដ្ឋដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃមួយរយះ។

ក្នុងឨកាសនេះដែរលោក អ៊ូ ស៊ុនហៀង រួមទាំងអាជ្ញាធរបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលមេរោគកូវិដ ១៩ ដោយអនុវត្តវិធានការ ៣កុំ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា៕
អត្ថបទ ៖ ប៊ុន រដ្ឋា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ