ព័ត៌មានជាតិ
ដំណាំកញ្ឆានៅស្រុកគីរីវង់មិនថមថយសោះ មហាជនដាក់ការសង្ស័យចំណាត់ការរបស់អាជ្ញាធរមិនចំគោលដៅ
កាលពីពេលថ្មីៗនេះ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចេញសេចក្តីបំភ្លឺមួយ ដោយលេីកឡេីងថា ៦ខែដេីមឆ្នាំ២០២១នេះ សមត្ថកិច្ចខេត្តតាកែវបានបង្ក្រាបការលួចលាក់ដាំដុះដំណាំកញ្ឆាបានយ៉ាងច្រេីនសន្ធឹកសន្ធាប់។

របាយការណ៍បញ្ជាក់ថា ចម្ការកញ្ឆាចំនួន៤៤៣ទីតាំង ត្រូវបានបង្ក្រាបលេីផ្ទៃដីដាំដុះសរុប៦០៩៦៨៧ម៉ែត្រការ៉េ ហេីយកញ្ឆាក្រៀមចំនួន៨០,៥គីឡូក្រាម ត្រូវបានរឹបអូស ត្រឹមរយៈ៦ខែដេីមឆ្នាំ២០២១នេះ ជាមួយនឹងប្រតិបត្តការ៩៧លេីក ។ ក្នុងនោះអាងស្តុកទឹកចំនួន២៨២អាង ត្រូវបានបំផ្លាញចោលផងដែរ។ ដោយឡែកចំណាត់ការផ្លូវច្បាប់ត្រូវបានឃាត់ខ្លួនអ្នកទិញ -លក់ បានម្នាក់ ប្រុស និងអ្នកដាំដុះកញ្ឆាដែលត្រូវបានឃាត់ខ្លួនជាក់ស្តែង និងស្រាវជ្រាវបាន៤នាក់ (ប្រុស) ។

ស្របពេលការបង្ក្រាបលេីចម្ការកញ្ឆាមិនស្រាកស្រានរាប់ឆ្នាំមកហេីយនេះ មហាជនសង្ស័យថា តេីអាជ្ញាធរស្រុក ពិសេសលោក ស៊ុន ខុន ក្នុងនាមជាអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកផងនោះ លោកមានយុទ្ធសាស្ត្របង្ក្រាបឲ្យមានប្រសិទ្ធភាពដែរឬទេ ព្រោះនៅតែមានការដាំដុះបណ្តេីរៗ និងដកបំផ្លាញចោលពីសមត្ថកិច្ចជារឿយៗ។

ជាក់ស្តែងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគីរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ បានឡើងភ្នំរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆាបានចំនួន១២ទីតាំងលេីផ្ទៃដីប្រមាណ២៨៦៥ម៉ែត្រការ៉េបន្ថែមទៀត និងអាងស្តុបទឹក០៨ នៅចំណុចដុបគុហារចិន និងដុបដាដំរីលេង ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់៕
អត្ថបទ ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?