ព័ត៌មានជាតិ
កាកបាទក្រហមខេត្តស្វាយរៀង អរគុណចំពោះសប្បុរសជនដែលបានបរិច្ចាកថវិកាជួយដល់សកម្មភាពមនុស្សធម៌
លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា បានមានប្រសាសន៍លើកឡើងថា ទោះបីប្រទេសកម្ពុជាកំពុងតែជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរក៏ដោយ ក៏សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅតែបន្តសកម្មភាពមនុស្សធម៌គ្រប់ ខណៈពេលពលរដ្ឋមានការលំបាក ឬមានគ្រោះអាសន្ន្ននោះ។ ជាមួយគ្នានេះដែរលោកស្រីដួង វណ្ណាបានថ្លែងអរគុណចំពោះសប្បុរសជនដែលបានបរិច្ចាកថវិកាជួយដល់សកម្មភាពមនុស្សធម៌ទោះជួបវិបត្តិកូវីដ១៩ក្តី។

លោកស្រី ដួង វណ្ណា ថ្លែងបែបនេះនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ក្នុងពេលធ្វើពិធីប្រគល់-ទទួលមូលនិធិពីសប្បុរសជន អបអរខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ (ទាំងអស់គ្នា រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ)នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ។

លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា បានមានប្រសាសន៍លើកឡើងថា ទោះបីទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា មិនបានប្រារព្វធ្វើ២ឆ្នាំជាប់គ្នា ដោយសារតែការ រាតត្បាតជាសកលនៃជំងឺកូវី-១៩ បណ្តាលឲ្យជួបផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនៅលើពិភពលោក ក៏ដូចនៅប្រទេសកម្ពុជាយើងក្តី ក៏សកម្មភាពមនុស្សធម៌នៅតែបន្តយ៉ាងសកម្មដដែល ខណៈពេលពលរដ្ឋជួបទុក្ខលំបាក ឬគ្រោះអាសន្នកើតឡើង។

លោកស្រីប្រធានកិត្តិយសសាខាថ្លែងបន្តថា បញ្ហាកូវីដ១៩នេះ ជាហេតុនាំឲ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តនីមួយៗ ប្រើប្រាស់សេចក្តីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា សម្រាប់ជាមូលដ្ឋាននៃការរកមូលនិធិដែលត្រូវរៀបចំជាកម្មវិធីប្រគល់-ទទួលដោយ អនុវត្តវិធានការ ៣ ការពារ ៣ កុំ និង ២ ចូលរួមផ្សព្វផ្សាយនាមសប្បុរសជន និងធ្វើលិខិត ឬបណ្ណថ្លែងអំណរគុណជូន សប្បុរសជន ទាន់ពេលវេលា ។

សូមបញ្ចាក់ថា សប្បុរសជនរួដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ខេត្តស្វាយរៀងរួមមាន៖ លោកបណ្តិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល និងសហការី៥លានរៀល លោកស្រី ឥន ណាគ្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងសហការី ៥ សែន រៀល លោកសេង សីលា អភិបាលរងខេត្ត និងភរិយា៥ សែនរៀល លោក សុខ រស់ អភិបាល រងខេត្ត និងភរិយា៣ សែនរៀល ។

ក្នុងឱកាសនោះដែរលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា បានប្រគល់មូលនិធិដែលទទួលបានពីលោក លោកស្រីជាសប្បុរសជន ប្រគល់ជូនលោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា ដែលមានរាយនាមដូចខាងក្រោម៖ លោកស្រី ម៉ែន ភក្តី ហុកឡងឌី ២.០០០ ដុល្លារ លោកនាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាកររង កងយោធពលខេរភូមិន្ទ និងភរិយា ២.០០០ ដុល្លារ ឧត្តមសេនីយ៍ឯកបណ្ឌិត យឿង សុខុន មេបញ្ជាការ ភូមិភាគ ៣ និងភរិយា ៤ លានរៀល លោកស្រី ឆឹង ណេង ៥០០ ដុល្លារ លោកឧត្តមសេនីយ៍ឯកម៉ែន សុផុន និងភរិយា ១ លានរៀល លោកឧត្តមសេនីយ៍ឯក លឹម ម៉ារីណា ២៥០ ដុល្លារ ៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?