បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​ញៀន​​ជាង ៣គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​ញៀន​​ជាង ៣គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ

Published

on

ដោយ​អនុវត្ត​តាម​បញ្ជា​លោក​នាយ​ឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង លោកនាយ​ឧត្ដមសេនីយ៍​ ម៉ក់ ជីតូ អគ្គស្នងការរង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់ របស់ លោក​ឧត្ដមសេនីយ៍​ឯក ឡឹក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០  នៅវេលាម៉ោង ២១ និង០០នាទី កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន (ក៤) ដឹកនាំដោយលោក ឧត្ដមសេនីយ៍​ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ចូលរួមសហការ​ពីកម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​សម្របសម្រួល​ដោយ​លោក សឿង មុនីរ័ត្ន ព្រះរាជ​អាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​ស្រាវជ្រាវ និង​បង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន នៅចំណុចមុខផ្សារ ផ្លាហ្សា ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ ២នាក់ ។

ជនសង្ស័យទាំង ២នាក់ ដែលត្រូវ​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន រួមមាន ១-ឈ្មោះ ស៊ន ដារ៉ូ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ២-ឈ្មោះ ម៉ុក ស្នា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិ វៀតណាម មុខរបរមិនពិតប្រាកដ ។  

វត្ថតាងចាប់យក សារធាតុញៀន ប្រភេទ មេតំហ្វេតាមីន (ICE) ម៉ាកទឹកកក ទម្ងន់ ៣១៤៩,០៣ ក្រាម ។

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូន ទៅ​សាលា​ដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

អត្ថបទ ៖ រ៉ាវុទ្ធ
 

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 hours ago

ប្រមុខ​ការទូត​កម្ពុជា ៖ ទោះបី​មានការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ គេ​ពុំទាន់​មើលឃើញ​ប្រក្រតីភាព នៃ​ដំណើរការ​សេដ្ឋកិច្ចពិភពលោក​នៅឡើយ​ទេ

ព័ត៌មានជាតិ2 hours ago

ឆ្នាំ​២០២០​រដ្ឋាភិបាល​ បាន​ចំណាយ​ថវិកា​៣៨​លាន​ដុល្លារ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥

ព័ត៌មានជាតិ3 hours ago

សង្ស័យ​ចុះ​ជួយ​សត្វ​ឆ្កែ​ធ្លាក់​ទឹក បែរជា​លង់ទឹក​ស្លាប់​២​នាក់​ម្តាយកូន​យ៉ាង​អាណោចអាធ័ម​

ព័ត៌មានជាតិ3 hours ago

ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈសំណង់ និង​ខ្សែភ្លើង សំណាង​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស

ព័ត៌មានជាតិ4 hours ago

លោក សុខ ទូច​ ៖ ដើម្បី​ឲ្យ​រោងចក្រ និង​សង្វាក់​ផលិតកម្ម​នៅ​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប អាច​ដើរ​បាន យើង​ត្រូវការ​គោ​ទឹកដោះ​ចំនួន​៣០០​ក្បាល

ព័ត៌មានពេញនិយម