ថៃ​ផ្តល់​ជំនួយ​ដល់​កម្ពុជា​​ ៣​ម៉ឺ​ន​ដុល្លារ​ ដើម្បី​រួមចំណែកស្តារឡើង​វិញក្រោយរងគ្រោះ​ធម្មជាតិ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ថៃ​ផ្តល់​ជំនួយ​ដល់​កម្ពុជា​​ ៣​ម៉ឺ​ន​ដុល្លារ​ ដើម្បី​រួមចំណែកស្តារឡើង​វិញក្រោយរងគ្រោះ​ធម្មជាតិ

Published

on

រាជរដ្ឋាភិបាលថៃ បានផ្តល់ថវិកា ៣ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចូលរួមចំណែកក្នុងការស្តារឡើងវិញក្រោយរងគ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀង។

ការផ្តល់ថវិកាបង្ហាញពីសមានចិត្តរបស់រាជរដ្ឋាភិបាលក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា និងជាការបង្ហាញឱ្យឃើញពីការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។ថវិកាជំនួយរបស់រាជរដ្ឋាភិបាលថៃ ត្រូវបានលោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ប្រគល់ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន ស្ថិតនៅឃុំ គគី ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម