ព័ត៌មានជាតិ
ខេត្តរតនគិរី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ម្នាក់ ជាអ្នកធ្វើដំណើរមកពីភ្នំពេញ
រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់បន្ថែមទៀត កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តរតនគិរីបានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ ឈ្មោះ តុប វណ្ណណេត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរជាងដែក មានទីលំនៅអចិន្ត្រៃយ៍ ភូមិព្រៃសំពៅ ឃុំប្រសិទ្ធិ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានធ្វើដំណើរតាមរថយន្តឈ្នួលដឹកអ្នកដំណើរពីភ្នំពេញមកខេត្តរតនគិរី តាមរថយន្តម៉ាក Ford ពាក់ស្លាកលេខភ្នំពេញ2AV-4159 និងបានមកដល់ចំណុចត្រួតពិនិត្យបឋម ស្ពានស្រែពកព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី ដែលប្រចាំការនៅចំណុចគោលដៅបានធ្វើការត្រួតពិនិត្យ និងកំណត់ចូលនិយមន័យសង្ស័យ ធ្វើតេស្តរហ័ស លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។ ដោយឡែកអ្នករួមដំណើរ ១០នាក់ផ្សេងទៀតអវិជ្ជមាន។


បច្ចុប្បន្នអ្នកវិជ្ជមាន និងអ្នកពាក់ព័ន្ធត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហមស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី៕
អត្ថបទ៖ វុទ្ធឦសាន
សួមចុចអាន៖

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី