ព័ត៌មានជាតិ
យុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះនៅតាមសាលាដំបូងរយៈពេល១ឆ្នាំ សម្រេចបាន ៩៥%
នៅក្នុងរយៈពេល ១ ឆ្នាំ នៃការអនុវត្តយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះ នៅតាមសាលាដំបូងរាជធានី-ខេត្ត របស់ក្រសួងយុត្ដិធម៌ដោះស្រាយបាន ៣៧ ៧៧៧ សំណុំរឿង សើ្មងនឹង ៩៥ ភាគរយ នៃសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះសរុប ៣៩ ៥៨៩ សំណុំរឿងនៅទូទាំងប្រទេស។

លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង រយៈពេល ១ ឆ្នាំ ទទួលបានលទ្ធផលល្អប្រសើ។
លោកថា ក្នុងចំណោមសាលាដំបូងទូទាំងប្រទេសទាំងអស់ គឺបានបិទបញ្ចប់យុទ្ធនាការនេះរួចហើយ លើកលែងតែ សាលាដំបូងចំនួន២ គឺសាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តព្រះសីហនុ។
យ៉ាងណាក៏ដោយ លោកអះអាងថា បើទោះបីជាសាលាដំបូង២ ដែលនៅសល់ក៏ដោយ ក៏ប៉ុន្តែពិនិត្យទៅលើលទ្ធផលគឺជិតនឹងបញ្ចប់ហើយហើយ។

លោក គឹម សន្តិភាព បញ្ជាក់ថា ភាពស្មុគស្មាញគឺការកោះហៅគីពាក់ព័ន្ធឱ្យចូលមកជំនុំជម្រះក្ដី និងបញ្ហាកូវីដ ដែលធ្វើការរំខានដល់ដំណើរការ និតិវិធីតុលាការ។
ក្រសួងយុត្ថិធម៌ បានបើកយុទ្ធនាការ ដោះស្រាយសំណុំរឿងកកស្ទះនៅតាមសាលាដំបូង រាជធានី ខេត្ត កាលពីថ្ងៃទី ១៨ ខែឧសភា ក្នុងនោះតុលាការដោះស្រាយបាន ៣៧ ៧៧៧ នៃសំណុំរឿងចាស់ ៣៩ ៥៨៩ ក្នុងរយៈពេលមួយឆ្នាំ។ ចំណែកសុំរឿងថ្មី ចាត់ការបាន ៧៧.៣% ស្មើនិង ៥៨ ៣៧៤ លើសំណុំរឿងចំនួន ៧៥ ១០៩ ករណី៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី