Connect with us

ព័ត៌មានជាតិ

ម៉ូតូ Retro ដែល​ល្អ​បំផុត គឺ​ម៉ូតូ Royal Enfield Interceptor

បានផុស

នៅ

​ម៉ាក​យីហោ​​ម៉ូតូ​មួយ ​ដែល​គ្របដណ្តប់​ទីផ្សារ​វិស័យ​ម៉ូតូ​ធុន​កណ្តាល (250cc-750cc), Royal Enfield បាន​បង្កើន​ភាព​ល្បីឈ្មោះ​របស់ខ្លួន​តាមរយៈ​ការសម្រេច​ដ៏​ជោគជ័យ​មួយ​នៃ​ម៉ូតូ Interceptor 650 នៅក្នុង​ចក្រភព​អង់គ្លេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ូតូ Royal Enfield ដែល​តំណាង​ឲ្យ​ភាពល្អ​ឥតខ្ចោះ​, ម៉ូតូ​ធំ​បែប​ក្លា​សិ​ក​ទំនើប​, Interceptor 650 បានទទួល​ពានរង្វាន់ MCN 2019 & 2020 សម្រាប់​ម៉ូតូ​បែប Retro ដែល​ល្អ​បំផុត​នៅ​ប្រទេស​ថៃ ហើយក៏​ជា​ម៉ូតូ​ដែល​លក់ដាច់​បំផុត​នៅ​ចក្រភព​អង់គ្លេស​ ក្នុង​អំឡុង​ឆ្នាំ​ចុង​ក្រោយនេះ​ផងដែរ (​យោងតាម​ទិន្នន័យ​ឯកសារ MCIA). MCIA គឺជា​ម្នាក់​ក្នុងចំនោម​អ្នកផ្សេង​ទៀត​ ដែល​បាន​បើក​សាកល្បង Interceptor នៅក្នុង California ហើយ​បាន​និយាយថា ​ម៉ាស៊ីន​មាន​ភាព​រស់រវើក​និង​មិន​រាំងស្ទះ​ដល់​ឧបសគ្គ​នានា ដៃចង្កូត​ម៉ូតូ​ងាយស្រួល​ចាប់​កាន់​ដោយ​មិន​រឹង​ពេក ហើយក៏​មិនមាន​បញ្ហា​ផ្សេងៗ​នៅពេល​ឈប់ ត្រូវបាន​ទទួលស្គាល់ថា​ ជា​ប្រភេទ​ម៉ូតូ​ដែល “​ងាយស្រួល​ទាំង​ទៅ ងាយស្រួល​ទាំង​មក​” Royal Enfield Interceptor ផ្តល់​ឲ្យ​អ្នកបើកបរ​នៅ​អារម្មណ៍​បែប​សម្រាក​លំហែ​កាយ ដកដង្ហើម​ចេញ​និង​ចូល​ដោយមាន​ផាសុកភាព​។ វា​បង្ហាញ​នៅ​ឥរិយាបថ​ដែល​អាច​បត់បែន​បាន​និង​ដាក់​ត្រឡប់មកវិញ​ ជាមួយនឹង​ទីតាំង​ដែល​តម្រូវ​។

Suspension របស់​វា​ត្រូវបាន​បង្កើតឡើង​សម្រាប់​ការដោះស្រាយ​ភ្លាមៗ​ នៅ​ខ​ណៈ​ពេលដែល​វា​ធ្វើ​ចលនា​លឿន​និង​ស្រាល​។ Interceptor 650 បាន​បើក​ទំព័រ​អ្នកជិះ​ម៉ូតូ​បែប​អ្នក​ប្រណាំង​កាហ្វេ​ដំបូង​នៅក្នុង​ប្រទេស​កម្ពុជា ហើយក៏​ជា​ម៉ូតូ​ល្បីល្បាញ​បែប​សកលលោក​ដែល​គេ​ស្គាល់​ថា Royal Enfield. ម៉ូ​ឌែ​ល​មួយ​នេះ​ផងដែរ ​បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ជាការ​ជិះ​ម៉ូតូ​ញុំា​កាហ្វេ Coffee Ride ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ ដោយ​បង្កើត​នៅ​ការយល់ដឹង​និង​បំណងប្រាថ្នា​របស់​ម៉ាក​យីហោ​មួយ​នេះ​ នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​, ជាពិសេស​ គឺ​ការរីក​រាលដាល​នៃ​ម៉ាស៊ីន​ម៉ូតូ 500cc+ ឲ្យ​កាន់​តែមាន​ភាពទូលំទូលាយ​ជាង​មុន​។

​អរគុណ​ជាមួយនឹង​ម៉ាស៊ីន​ដែល​សមរម្យ​ធម្មតា ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង ម៉ាស៊ីន​កម្លាំង​ថ្មី 648cc ត្រូវបាន​សម្រិតសម្រាំង​ឡើង​សម្រាប់​អ្នកជិះ​គ្រប់គ្នា​ក្នុង​សកលលោក ​ជាមួយ​កម្លាំង​ម៉ាស៊ីន​ដែល​គ្រប់គ្រាន់​សម្រាប់​បំភ្លឺ​ផ្លូវ​នៅក្នុង​ទីក្រុង​ មិន​ថា​ផ្លូវ​ស្ទះ​ឬ​ផ្លូវ​ទូលាយ​ជាមួយនឹង​សម្រស់​ម៉ូតូ​របស់​វា​។ នៅ​ក្នុង​ខ​ណៈពេលដែល​ម៉ូតូ​មួយ​នេះ​ បង្កើត​នូវ​កម្លាំង​សេស 47 bhp នៅ​ចំណុច 7250 RPM និង​កម្លាំង​រង្វិល​ជុំ​អតិបរិមា 52 Nm នៅ​ចំណុច 5250 RPM, អាថ៌កំបាំង​នៃ​ម៉ាស៊ីន​ភ្លោះ 650 មួយ​នេះ​បាន​បង្កើត​នៅ​ក្នុង​ម៉ាស៊ីន​ថ្មី​របស់​វា​។ ទន្ទឹមនឹងនេះ​ផងដែរ​ ដូចដែល​យើង​បាន​មើលឃើញ​ពី​ចំនួន​កើនឡើង​នៃ​ឡាន​ជាច្រើន​ នៅលើ​ដងផ្លូវ​ ជាមួយនឹង​ការ​កកកុញ​នៃ​ចរាចរណ៍​មិន​ចេះ​ឈប់ឈរ ក្រុម​អ្នកជិះ​ម៉ូតូ​ច្បាស់​ជា​សម្លឹង​ឃើញ Interceptor សាក​សម​បំផុត​សម្រាប់​ការបើកបរ​ទៅធ្វើ​ការ​និង​សូម្បីតែ​ការ​ជិះ​កម្សាន្ត​ពេលយប់​នៅក្នុង​ក្រុង​។

ចាប់ផ្តើម​ជាមួយនឹង​តម្លៃ 6200$ អតិថិជន​នឹង​ទទួល​បាន​ការបញ្ចុះ​តម្លៃ​ពិសេស​ចំនួន 600$ បូករួម​នឹង​ស្លាក​លេខ​ម៉ូតូ និង​មួក​សុវត្ថិភាព​មួយ​។ បន្ថែម​ពីនេះ​ទៀត​ អតិថិជន​នឹង​ទទួល​បានការ​តំហែទាំ​ពី​រោង​ជាង service center របស់​ក្រុមហ៊ុន​ផង​ដែរ ដូច្នេះ​ពួកគាត់​និង​មិនចាំបាច់​មាន​កង្វល់​ច្រើន​ចំពោះ​សេវាកម្ម​ជួសជុល​ផ្សេងៗ​ នៅពេលដែល​ក្លាយជា​ម្ចាស់​របស់​ម៉ូតូ Royal Enfield. អតិថិជន​អាចមក​កាន់​អគារ​តាំង​បង្ហាញ Royal Enfield Cambodia ដែលមាន​អាសយដ្ឋាន​នៅ​ផ្លូវ​សហព័ន្ធ​រុស្សី ជាប់​ស្ពាន​៧​មករា​ឬ​លោកអ្នក​អាចធ្វើ​ការ​កក់​បើក​សាកល្បង​ជាមុន​តាមរយៈ​គេហទំព័រ https://www.royalenfield.com/kh/en/forms/book-test-ride/

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៣ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម