ព័ត៌មានជាតិ
ស្ត្រីមានស្មារតីវិបល្លាស បង្កាត់ភ្លើងដាំបាយបណ្តាលឲ្យឆេះផ្ទះពលរដ្ឋ០៤ខ្នង នៅសង្កាត់ស្លក្រាម
សៀមរាប ៖ ស្ត្រីមានស្មារតីវិបល្លាស បានបង្កាត់ភ្លើងដាំបាយបណ្តាលឲ្យឆេះផ្ទះពលរដ្ឋមួយខ្នងត្រូវបានភ្លើងឆេះទាំងស្រុងនិងរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន៣ខ្នងទៀត។

ហេតុការណ៍អគ្គិភ័យបានកើតឡើងនៅវេលាម៉ោង១៥និង២៨នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្រុមទី៣ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យឆាបឆេះផ្ទះឈើចាស់ចំនួន០១ខ្នងទំហំ៥×៥ម៉ែត្រ ប្រក់ស័ង្កសីឆេះខូចខាតទាំងស្រុង និងរាលដល់ផ្ទះចំនួន០៣ខ្នងទៀតផ្ទះទី១. ផ្ទះលក់គ្រឿងសំណងយីហោ មហាលាភរបស់ម្ចាស់ផ្ទះឈ្មោះ វ៉ាញ សុខលក្ខិណា ភេទស្រី អាយុ៣០ឆ្នាំ នៅក្រុមទី៣ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ខូចខាត ជញ្ជាំងខាងក្រោយ និងពិដាន ប្រមាណ៣០ភាគរយនៃតួផ្ទះ។ ផ្ទះទី២. ម្ចាស់ផ្ទះឈ្មោះ អ៊ា សោមធារ័ត្ន អាយុ៤០ឆ្នាំ ភេទប្រុស នៅក្រុមទី៣ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខូចខាតជញ្ជាំងខាងក្រោយ និងបណ្តាញទុយោទឹក ប្រមាណ១០ភាគរយ។ ផ្ទះទី៣. ឈ្មោះ តាន់ ផេង អាយុ៤៤ឆ្នាំ ភេទប្រុស រស់នៅប្រទេសកាណាដា ជួលអោយធនាគារ ខូចខាតជញ្ជាំងខាងកើតនៃតួផ្ទះប្រមាណ៣០ភាគរយ។

លោកវរសេនីយ៍ឯក ឌុត ខុន ស្នងការរងទទួលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះបានឲ្យដឹងថា អគ្គិភ័យនេះបង្កឡើងដោយឈ្មោះ បូ សុធារី ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ មានស្មារតីវិបល្លាស បានបង្កាត់ភ្លើងដាំបាយ នៅក្នុងបរិវេណផ្ទះមួយខ្នង របស់ឈ្មោះ សេង ហួត អាយុ៦៣ឆ្នាំ មុខរបរលក់ម៉ូតូ គ្មានម្ចាស់រស់នៅ ហើយបានឆាបឆេះបន្តទៅផ្ទះចំនួន០៣ខ្នងផ្សេងទៀត។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានអន្តរាគមន៍សង្គ្រោះ និងពន្លត់អគ្គិភ័យដោយប្រើប្រាស់ រថយន្តស្នងការដ្ឋានចំនួន ០២គ្រឿង អស់ទឹកចំនួន ៤០០០០លីត្រ, រថយន្តអាវុធហត្ថចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥០០០លីត្រ, រថយន្តអាជ្ញាធរអប្សរា០២គ្រឿង ប្រើទឹកអស់១៤០០០លីត្រ ទើបភ្លើងរលត់ទាំងស្រុងទៅវិញនៅវេលាម៉ោង១៦នឹង៤០នាទី ថ្ងៃខែឆ្នាំដដែល តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។ បញ្ជាក់ស្ត្រីមានស្មារតីវិបល្លាស បង្កាត់ភ្លើងដាំបាយបណ្តាលឲ្យឆេះផ្ទះពលរដ្ឋខាងលើ សមត្ថកិច្ចសួរនាំនិងមណ្ឌលឲ្យស្នាក់នៅ៕
ដោយ ៖ កុសល






-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង