Connect with us

ព័ត៌មានជាតិ

ផ្ដន្ទាទោសអតីតប្រធានសុរិយោ​ដីខេត្តព្រះសីហនុ ដាក់ពន្ធនា​គារ​៧ឆ្នាំ

បានផុស

នៅ

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស លោក នួន ប៉ុក អតីតប្រធានមន្ទីរសុរិយោដី ខេត្តព្រះសីហនុ ដាក់ពន្ធនាគារកំណត់៧ឆ្នាំ ពិន័យប្រាក់បង់ចូលថវិការដ្ឋ ចំនួន១០០លានរៀល និងរឹបអូសអចលនទ្រព្យចំនួន៣កន្លែង ដែលបានមកដោយខុសច្បាប់ ក្រោមការចោទប្រកាន់ពីបទ បំពានធនធានធម្មជាតិ និងបទ រំលោភអំណាច និងបទចោទមួយទៀតគឺ ផ្តល់ឯកសារក្លែងក្លាយ ដល់អាជ្ញាធរពាក់ព័ន្ធ។

សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា (ACU) កាលពីល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ បានបញ្ជូនសំណុំរឿង លោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយបានប្រគល់ជូនតំណាងអយ្យការ ចាត់ការការតាមនីតិវិធី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួន លោក នួន ប៉ុក កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ដោយជាប់សង្ស័យក្នុងរឿងពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងពេលលោកកាន់តំណែង។

លោក នួន ប៉ុក បានឡើងកាន់តំណែងជាប្រធានមន្ទីរ រៀបចំ ដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម