ព័ត៌មានជាតិ
ឆ្នាំ២០២៥ ត្រូវតែមាន ទឹកស្អាត ដល់ទីប្រជុំជននិងឆ្នាំ២០៣០ ប្រជាជន នឹងទទួលបានទឹកស្អាតប្រេីប្រាស់គ្រប់គ្នាៗ
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា បេសកកម្មរបស់រាជរដ្ឋាភិបាល ក៏ដូចជាទស្សន:វិស័យរបស់ក្រសួងត្រូវខិតខំរួមគ្នាសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍវិស័យទឹកស្អាតដោយកំណត់ថា នៅឆ្នាំ២០២៥ ទីប្រជុំជនត្រូវមានទឹកស្អាតប្រេីប្រាស់ និងឆ្នាំ២០៣០ ប្រជាជន នឹងទទួលបានទឹកស្អាតប្រេីប្រាស់គ្រប់គ្នាៗ។
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងបែបនេះ ខណៈទទួលជួបលោកស្រីEva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ បារាំង ប្រចាំកម្ពុជា នាថ្ងៃម្សិលមិញ ដេីម្បីសម្តែងការគួរសម ពិភាក្សាការងារ និងជម្រាបលា ក្នុងឱកាសដែលបញ្ចប់អណត្តិបេសកកម្មការទូតរយ:ពេល៤ឆ្នាំនៅកម្ពុជា ។
នៅក្នុងជំនួបនោះ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះ បេសកកម្ម កាទូតរបស់លោកស្រីឯកអគ្គរដ្ឋទូត បារាំង នៅកម្ពុជា ក្នុង ការ ជំរុញ ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អប្រសេីររវាងកម្ពុជា-បារាំង ។ ក្នុងនោះជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រទេសបារាំង តាមរយ:ទីភ្នាក់ងារអភិវឌ្ឍបារាំង (AFD) បានដេីរតួយ៉ាងសំខាន់ លេីវិស័យទឹកស្អាត ក្នុងគម្រោងធំៗជាច្រេីន ។ ជាក់ស្តែង ដូចជា រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែង ទី២ ដែលទេីបសម្ពោធបេីកការដ្ឋានថ្មីៗនេះ ក្នុងទឹកប្រាក់រាប់រយលានដុល្លារ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ។
លោក កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបញ្ជាក់បន្ថែមថា៖ បេសកកម្ម របស់ រាជរដ្ឋាភិបាល ក៏ដូចជា ទស្សន:វិស័យរបស់ក្រសួងត្រូវខិតខំរួមគ្នាសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍវិស័យទឹកស្អាតដោយកំណត់ថា នៅឆ្នាំ ២០២៥ ទីប្រជុំជន ត្រូវមាន ទឹកស្អាត ប្រេីប្រាស់ និងឆ្នាំ២០៣០ ប្រជាជន នឹងទទួល បាន ទឹកស្អាត ប្រេីប្រាស់ គ្រប់គ្នា ។ ចំណុចនេះ លោក កិត្តិសេដ្ឋាបណ្ឌិត បានស្នេីឲ្យភាគីបារាំងពិនិត្យលទ្ធភាពវិនិយោគ ឬផ្តល់កម្ចី ឥណទាន លេីវិស័យទឹកស្អាត បន្ថែម និងបន្តបន្ទាប់ទៀត ។ ក្នុងនោះចំពោះមុខ គឺស្នេីឲ្យភាគីបារាំង ចាប់អារម្មណ៍ យកចិត្តទុកដាក់ ចំពោះ គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងទី៣ ដេីម្បីគិតគូដោះស្រាយឲ្យបានទាន់ពេលវេលា នៃតម្រូវការ ប្រេីប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានផ្ទៃក្រលាដីកាន់តែរីកធំឡេីង ។
លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូត បារាំង ប្រចាំ កម្ពុជា ដែល ទេីបចប់ អណត្តិ បានម្តែង នូវទឹកចិត្តរីករាយចំពោះការបំពេញបេសកកម្មការទូតនៅកម្ពុជា ដែល ទទួលបាន លទ្ធផល ផ្លែផ្កា តាមរយៈ កិច្ចសហការ ដ៏ល្អ ប្រសេីរ នៃគ្រប់ភាគី និងស្ថាប័នពាក់ព័ន្ធ កម្ពុជា រួមទាំងជាមួយក្រសួងឧស្សាហម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផងដែរ ជាពិសេស លេីវិស័យទឹកស្អាត ។ លោកស្រី ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា៖វិស័យទឹកស្អាត ជាវិស័យ ដ៏មានសារ:សំខាន់សម្រាប់ មនុស្សគ្រប់រូប ។ ដូច្នេះ ប្រទេសបារាំង មានការយកចិត្តទុកដាក់លេីវិស័យនេះ ហេីយច្បាស់ណាស់ការអភិវឌ្ឍន៍គម្រោងទឹកស្អាត របស់បារាំងនៅកម្ពុជា នឹងនៅតែស្ថិតក្នុងកត្តាអាទិភាពមួយ ។
នៅក្នុងឱកាសនោះផងដែរ ដៃគូសន្ទនា ក៏បានលេីកឡេីងពីផលបះពាល់ជាសាកលផែ្នកសេដ្ឋកិច្ចចំពោះក៏ដូចជា ហិរញ្ញវត្ថុ ពីការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩ ។ ក្នុងនោះលោកស្រីឯកអគ្គ រដ្ឋ ទូត បារាំង បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា លេីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងយ៉ាងផុលផុស ។ ជាមួយគ្នានេះ លោកស្រី ឯកអគ្គរដ្ឋទូត ក៏បានផ្តល់សារ: សំខាន់ ទៅលេីវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាបេសកកម្មថ្មីរបស់ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមការដឹកនាំរបស់ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ផងដែរ ៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»