Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ស្ទាក់​នាំ​ខ្លួន​ពលករ​១០​នាក់​ មក​ពី​ប្រទេស​ថៃ​តាម​ផ្លូវ​កាត់​ទៅ​ធ្វើ​ចត្តាឡីស័ក​​តាម​វិធានការ​សុខាភិបាល​

បានផុស

នៅ

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ពលករ​សំណាក​ស្រុក​ចំនួន​១០​នាក់​ដែល​បាន​នាំ​គ្នា​ត្រឡប់​មក​ពី​ប្រទេស​ថៃ​តាម​ផ្លូវ​កាត់​ច្រក​របៀង​ត្រូវ​សមត្ថកិច្ច​ស្ទាក់​នាំ​ខ្លួន​ទៅ​ណែ​នាំ​និង​ធ្វើ​ចត្តាឡីស័ក​តាម​វិធានការ​សុខាភិបាល​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩​ នៅ​ក្នុងសហគមន៍។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាល​ការពារ​គោល​ដៅ​តំបន់​ព្រំដែន​បាន​ឲ្យ​ដឹងថា​ អនុវត្ត​តាម​ផែន​ការ​ស្តីពី​ការ​ត្រួតពិនិត្យ​ពលរដ្ឋឆ្លងដែន​និង​មេ​ខ្យល់​នាំ​ពលករ​ចេញ​ចូល​ខុសច្បាប់​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​​ ​ថៃ​នៅ​ថ្ងៃ​ទី​១១​ខែ​មិថុនា​ឆ្នាំ​២០២១​កន្លង​មក​នេះ​កម្លាំង​ចម្រុះ​បាន​ចុះ​ល្បាត​នាំ​ខ្លួន​ពលករ​ខ្មែរ​ចំនួន​១០​នាក់​ដើម្បី​យក​ទៅ​អនុវត្ត​វិធានការ​សុខាភិបាល​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ១៩​ ពី​ខាង​ក្រៅ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​។​

ប្រភព​ដដែល​បន្ត​ថា​ពលករ​ទាំង​១០​នាក់​នៅ​ថ្ងៃ​ខាង​លើ​បាន​នាំ​គ្នា​លួច​ឆ្លង​ដែន​ដោយ​ចេញ​ពី​ទឹក​ដី​ថៃ​ហើយ​ចូល​មក​ប្រទេស​កំណើត​វិញ​កាត់​តាម​ត្រង់​ចំណុច​ភូមិសាស្ត្រ​ភូមិ​គីឡូ​លេខ​៩​ឃុំ​ជ្រៃ​សីមា​និង​ភូមិសាស្ត្រ​ភូមិពោធិ៍​ជ្រៃ​ឃុំ​សិរី​មានជ័យ​ស្រុក​សំពៅ​លូន​ខេត្ត​បាត់​ដំបង។

ពលករ​ខាង​លើស​រុប​ចំនួន​១០​នាក់​ក្នុង​នោះ​បុរស​ចំនួន​០៤នាក់​ស្ត្រី​និង​ក្មេង​ចំនួន០៦នាក់​ដោយ​អ្នក​ទាំង​អស់​បាន​នាំ​គ្នា​ព្យាយាម​គេច​វេស​មិន​ចូល​ធ្វើ​ចត្តាឡីស័ក​ក៏​ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​តែ​ម្តង​។​​ បន្ទាប់​ពី​សមត្ថកិច្ច​ការ​សាក​សួរ​និង​ណែ​នាំ​អប់​រំ​កម្លាំង​សមត្ថកិច្ច​ការពារ​គោល​ដៅ​តំបន់​ព្រំដែន​បាន​បញ្ជូន​ពលករ​ទាំង​១០​នាក់​ទៅ​ឲ្យ​ក្រុម​គ្រូពេទ្យ​ដើម្បី​នាំ​យក​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​អនុវិទ្យាល័យ​កូន​ភ្នំ​៣២​តាម​វិធានសុខាភិបាល៕

សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

Sokha Hotels

ព័ត៌មានពេញនិយម