Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះដល់កម្ពុជា

បានផុស

នៅ

ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាជនរងគ្រោះ ដោយសារទឹកជំនន់នៅកម្ពុជា តាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយទឹកជំនន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានឲ្យដឹងថា ជំនួយដែលផ្ដល់មកកម្ពុជា រួមមាន៖

១-តង់ ២០០
២-ឧបករណ៍ចម្រោះទឹក ២០
៣-ភួយ ៧៨០
៤-ម៉ាស៊ីនភ្លើង ៥
៥-កម្រាលផ្លាស្ទីក ៧០
៦-កម្រាលគេង ៧៨០
៧-ធុងទឹក ២០០។

ស្ថានទូតជប៉ុន បានបញ្ចក់ថា សម្ភារៈទាំងនេះនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆាប់ៗនេះហើយនឹងត្រូវបានចែកចាយភ្លាមៗក្រោយពេលមកដល់។
ស្ថានទូតជប៉ុន ក៏បានបួងសួងឲ្យប្រជាជនរងគ្រោះមានសុវត្ថិភាព និងឆាប់រួចផុតពីគ្រោះមហន្តរាយនេះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម