ព័ត៌មានជាតិ
សំណង់មិនរៀបរយលើផ្ទៃទឹក សង្កាត់សំរោងបានរុះរើនិងចល័ត៨១% និងសង្កាត់ព្រែកព្នៅបានរុះរើនិងចល័ត៧៤.៥%
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ដឹកនាំដោយ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ សហការណ៍ជាមួយ ឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តតាមលិខិតលេខ ០៣៨/២១ សជណ.ច ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរុះរើ ឬចល័តបែចិញ្ជឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹក នៅភូមិសាស្ត្រសង្កាត់សំរោង៨១% និងសង្កាត់ព្រែកព្នៅ៧៤.៥% នាថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២១។
ជាលទ្ធផលបានរុះរើ និងចល័តដោយស្ម័គ្រចិត្តក្នុងនោះ ទី១.សង្កាត់ព្រែកព្នៅ មានសរុប២៥៩បែ បានរុះរើ និងចល័តចេញ ចំនួន១៩៣បែ គិតជាភាគរយស្មើរនឹង៧៤.៥% ទី២.សង្កាត់សំរោង មានសរុប៦៣បែ បានរុះរើ និងចល័តចេញចំនួន៥១បែ គិតជាភាគរយស្មើនឹង៨១%។
ក្នុងនោះ ផ្ទះដែលបានរុះរើខ្លះបានទៅជួលផ្ទះនៅតាមតាមភូមិដើម្បីរស់នៅ និងផ្ទះចល័តទាំងអស់ត្រូវបានអាជ្ញាធរនាំយកទៅដាក់នៅជាប់ប្រទល់ខេត្តកណ្តាល បណ្តោះអាសន្នសិន សរុបផ្ទះ និងបែដែលមកពីកន្លែងផ្សេង និងនៅក្នុងខណ្ឌព្រែកព្នៅ សរុបកើនឡើងចំនួនជាង៣០០ផ្ទះ និងបែចិញ្ចឹមត្រី ហើយផ្ទះដែលនៅសល់បានយល់ព្រមរុះរើជាបន្តើរៗបន្តទៀត៕
ដោយ ៖ ឧត្តរ៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ