ព័ត៌មានជាតិ
ស្ដ្រីម្នាក់មកពីខេត្តព្រះសីហនុ មកលេងផ្ទះនៅស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ ផ្ទុកមេរោគកូវីដ១៩
ឧត្តរមានជ័យ ៖ វេលាម៉ោង១០និ៣០នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចចម្រុះចុះពិនិត្យទីតាំងមានផ្ទុកមេរោគកូវីដ១៩។
ក្នុងនោះរួមមាន កម្លាំង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអន្លង់វែង ចំនួន០៤នាក់ ដឹកនាំដោយ អនុសេនីយ៍ឯក ហើន សំបោន មេបញ្ជាការរងស្រុក សហការ កម្លាំងអធិការដ្ឋាននគរបាលស្រុក អ.វ ចំនួន០៥នាក់ ប្រជាការពារភូមិចំនួន០៤នាក់ដឹកនាំដោយកអនុសេនីយ៍ឯក សោ ប៉ុនធឿន នាយផ្នែកនគរបាលយុត្តិធម៌PL ស្រុកអន្លង់វែង។
មន្ត្រីសុខាភិបាលមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងចំនួន០៣នាក់ ដឹកនាំរួមដោយលោក នូវ សំអន ប្រធានប្រតិបត្តិស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រសាទ ចុះធ្វើការស្រាវជ្រាវ ជាមួយអ្នកពាក់ព័ន្ធនឹង អ្នកដែលវិជ្ជមាន កូវីដ១៩ ឈ្មោះវែង សាវ៉ុន ភេទស្រី អាយុ២៩ឆ្នាំ ជាកម្មកររោងចក្រមកពីខេត្តព្រះសីហនុ។
តាមរយៈការសាកសួររបស់ជំនាញ បានឲ្យដឹងថា នៅវេលា១៩និង០០នាទីយប់ ថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២១ អ្នកវិជ្ជមាន ឈ្មោះ វែង សាវ៉ុន បានមកលេងផ្ទះនៅភូមិទូលគ្រួសឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ដល់ខេត្តសៀមរាបវេលាម៉ោង៨និង៣០នាទីថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១ នៅម៉ោង១០និង០០នាទី ថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២១អ្នកវិជ្ជមាន(វែង សាវ៉ុន) បានធ្វើដំណើរចេញពីខេត្តសៀមរាបមកដល់ផ្ទះនៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង វេលាម៉ោង១៣.០០នាទីថ្ងៃខែឆ្នាំដដែល។
នៅវេលាម៉ោង០៥.៥០នាទីថ្ងៃទី១២.០៦.២០២១ឈ្មោះ វែងសាវ៉ុន បានទៅពិនិត្យនិងយកកំហាកនៅមណ្ឌលចត្តាឡឺស័កសាលាបឋមសិក្សាអន្លង់វែងបានរកឃើញវិជ្ជមានកូវីដ១៩ តាមលទ្ធផលនៃការស្រាវ និង អង្កេតតាមដានឃើញថា អ្នកដែលមានហានិភ័យមានចំនួន០២ទីតាំងបន្តទៀត។
ទីតាំងទី១ នៅក្នុងភូមិទួលគ្រួសឃុំថ្លាត ស្រុកអន្លង់វែងអ្នកដែលប៉ះពាល់មានចំនួន០៨នាក់
ទី១៖ឈ្មោះកែវ វឿន ភេទស្រី អាយុ៥៣ឆ្នាំ(ត្រូវជាម្តាយបង្កើត) ទី២៖ឈ្មោះភា បញ្ញា ភេទប្រុសអាយុ១០ (ត្រូវជាកូនរបស់អ្នកវិជ្ជាមានកូវិដ១៩) ទី៣៖ឈ្មោះសឿង សាន្ត ភេទប្រុស អាយុ៣៥ឆ្នាំ(ត្រូវជាបងថ្លៃ) ទី៤៖ឈ្មោះវែង សាវី ភេទស្រីអាយុ៣២ឆ្នាំ(ត្រូវជាបងស្រី) ទី៥៖ឈ្មោះ ភា ជាវណា ភេទប្រុសអាយុ០៦ឆ្នាំ(ត្រូវជាកូនរបស់អ្នកវិជ្ជាមានកូវិដ១៩)
ទី៦៖ឈ្មោះ សឿង រតនា ភេទប្រុស អាយុ១១ឆ្នាំ(ត្រូវជាក្មួយ)
ទី៧៖ឈ្មោះ សឿង មាត់កា ភេទស្រី អាយុ០៦ឆ្នាំ(ត្រូវជាក្មួយ)
ទី៨៖ឈ្មោះ ញឹម មានភេទប្រុសអាយុ២១ឆ្នាំ(ត្រូវជាប្អូន)
*ទីតាំងទី២ស្ថិតនៅក្នុងភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យអ្នកដែលរួមដំណើរពី ខេត្តកំពុងសោម ទី១៖ឈ្មោះលាង សេងលីម ភេទស្រី អាយុ១៨ឆ្នាំ ជាបុគ្គលិកកាស៊ីណូ(អីបេត)មកពីខេត្តកំពង់សោមធ្វើដំណើរជិះរថយន្តជាមួយគ្នា ក្រោយពីលោកគ្រួពេទ្យយកសំណាកលើកទី១គឺអវិជ្ជាមានទាំងអស់ អ្នកដែលបានប៉ះពាល់និងអ្នកវិជ្ជមានជំងឺកូវីដ១៩ មានឈ្មោះដូច ខាងលើក្រុមការងារបានសម្រេចបិទទីតាំងជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ដើម្បីយកកំហាប់ពិនិត្យរកមេរោគកូវីដ១៩ជាលើកទី២បន្តទៀត៕
ដោយ ៖ ចាន់ ធី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព