ព័ត៌មានជាតិ
អាជីវករ និងប្រជាពលរដ្ឋដែលចេញ ចូលផ្សារអូរឫស្សីត្រូវពាក់ម៉ាស លាងដៃនិងអាកុលជាមួយនឹងការវាស់កំដៅ
អាជីវករ និងប្រជាពលរដ្ឋដែល ចូលផ្សារអូរឫស្សីត្រូវពាក់ម៉ាស លាងដៃ និងអាកុលជាមួយ និងការវាស់កំដៅទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ។ នេះបើតាមការណែនាំរបស់គណៈកម្មការផ្សារអូរឫស្សី ខណៈដែលលោក ហ៊ត វ៉ាន់ធី ប្រធានគណៈកម្មការផ្សារនេះដឹកនាំមន្ត្រីរបស់ខ្លួនចុះត្រួតពិនិត្យក៏ដូចជាការផ្សព្វផ្សាយ បាញ់ទឹកអាកុលលាងដៃ ចែកម៉ាសជូនបងប្អូនអាជីវករដូចជាបងប្អូនប្រជាពលរដ្ឋដែលត្រូវចេញ ចូលផ្សារកាលពីរសៀលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២០ នេះ។
លោក ហ៊ត វ៉ាន់ធី បានបញ្ជាក់ថា នៅពេលថ្មីៗនេះម៉ាសដែលជាអំណោយរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ដល់មករដ្ឋបាលរាជធានីភ្នំពេញនោះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញប្រគល់ឲ្យមកគណៈកម្មការផ្សារអូរឬស្សីចំនួន២០០០ម៉ាស់ ហើយម៉ាស់ទាំងនេះ យើងបានចែកជូនបងប្អូនអាជីវករនៅក្នុងផ្សារអស់ហើយ ។
លោកបញ្ជាក់បន្ថែមថា បន្ថែមពីនេះទៀត គណៈកម្មការផ្សារ តែងតែចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារ ជាប្រចាំរាល់ខែ ផ្សព្វផ្សាយតាមមីក្រូចំនួន៤៦គ្រឿងស្តីពីការបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
លោកប្រធានផ្សារក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធទៅនឹងតូបលក់ដូរនៅឡៅតឿនៃផ្សារអូឬស្សីនេះចំនួន១៧០តូប ដែលយើងបានអោយពួកគាត់ផ្លាស់ប្តូរមកលក់ដូរជាបណ្តោះអាសន្ននៅលើផ្លូវលេខ ១១១ ខាងកើតផ្សារ ដើម្បីឲ្យក្រុមហ៊ុនធ្វើការជួសជុលអាគារឡៅតឿផ្សារអូឫស្សីនេះឡើងវិញ ក្នុងខណៈនេះ ក្រុមហ៊ុនបាននិងកំពុងចាប់ផ្ដើមធ្វើការជួសជុលហើយ។ ជឿថាមិនយូរទេ បងប្អូនអាជីវករអាចមកលក់ដូរនៅតូបរបស់ខ្លួននៅកន្លែងដើមវិញ នាពេលដ៏ខ្លីខាងមុខនេះ៕
ស្រីរ័ត្ន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់