Connect with us

ព័ត៌មានជាតិ

អ្នកជំងឺ​បំប្លែង​ថ្មី B.1.617​ម្នាក់ ​នៅ​ឧ​ត្ត​រ​មានជ័យ​ បានជា​សះស្បើយហើយ​ តែ​ត្រូវ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​២១​ថ្ងៃ​ទៀត

បានផុស

នៅ

​​អ្នកជំងឺ​បំប្លែង​ថ្មី B.1.617​ម្នាក់​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​ហើយ ​តែ​គ្រូពេទ្យ​មិនទាន់​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​នៅឡើយ​ទេ​ ដោយ​តម្រូវឱ្យ​គាត់​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​២១​ថ្ងៃ​ទៀត​ ដើម្បីឱ្យ​ប្រាកដ​ប្រជា​ថា​ គាត់​អស់​មេរោគ​វីរុស​ប​ម្លែ​ង​ថ្មី​នេះ ​និង​មិន​មាន​លាប់​ជំងឺ​ឡើងវិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​១៣​មិថុនា​នេះ​ថា ស្ត្រី​អាយុ​២៧​ឆ្នាំ​ជា​ពលករ​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​ឆ្លង​ជំងឺ​បំប្លែង​ថ្មី B.1.617​ បាន​ចូល​សម្រាក​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​៤​ខែមិថុនា ​ហើយ​បានជា​សះស្បើយ​ពី​ជំងឺ​នេះ ហើយ​បន្ទាប់ពី​ធ្វើតេស្ត​អវិជ្ជមាន​ចំនួន​២​លើក​រួចមក​។​

​លោក វេជ្ជបណ្ឌិត បាន​បន្តថា «​ជាធម្មតា​ប្រសិនបើ​អ្នកជំងឺ​កូ​វីដ​ធម្មតា​អាច​អនុញ្ញាតឱ្យ​គាត់​ចេញពី​មន្ទីរពេទ្យ​បាន​ហើយ ​ក្រោយ​ធ្វើ​ធ្វើតេស្ត​អវិជ្ជមាន​២​ដង​និង​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ចំនួន​១៤​ថ្ងៃ​ តែ​សម្រាប់​ជំងឺ​បំប្លែង​ថ្មី B.1.617​នេះ​បើទោះបីជា​គាត់​ជាសះស្បើយ​ក្តី ​ក៏​ក្រសួង​មិនទាន់​អនុញ្ញាតឱ្យ​គាត់​ចេញពី​មន្ទីរពេទ្យ​ដែរ​ ដោយ​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​២១​ថ្ងៃ​ទៀត​លើសពី​អ្នកជំងឺ​កូ​វីដ​ធម្មតា​ ដោយសារ​ខ្លាច​គាត់​លាប់​ជំងឺ​ឡើងវិញ​»​។

​​ចំណែក លោក អ្នកជំងឺ​បំប្លែង​ថ្មី B.1.617​ចំនួន​២​នាក់​ទៀត​ ដែល​ម្នាក់​ ភេទ​ប្រុស​ មាន​អាយុ​៤៦​ឆ្នាំ​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ភ្នំ​ខេត្តបាត់ដំបង​ និង​ម្នាក់​ទៀត ​ភេទ​ស្រី​ មាន​អាយុ​៤៣​ឆ្នាំ​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​មោង​ឬ​ស្សី​ខេត្តបាត់ដំបង​ នៅ​មិនទាន់​ជាសះស្បើយ​នៅឡើយ​ទេ​។ បើតាម លោក វេជ្ជបណ្ឌិត វឿ​ង ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​បាន​ប្រាប់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃនេះ​ថា អ្នកជំងឺ​បំប្លែង​ថ្មី B.1.617​ចំនួន​២​នាក់​នោះ ​មាន​សុខភាព​ធម្មតា​ទេ​តែ​នៅ​មិនទាន់​ជាសះស្បើយ​ពី​ជំងឺ​នៅឡើយ​ទេ​។

​នៅ​ថ្ងៃទី​០៤ ​ខែមិថុនា​ ឆ្នាំ​២០២០១​ ក្រសួងសុខាភិបាល​បាន​ប្រកាស​រកឃើញ​វីរុស​បំប្លែង​ថ្មី B.1.617 ដែលមាន​ម​ប្រភពពី​ប្រទេស​ឥណ្ឌា​លើ​ពលរដ្ឋ​កម្ពុជា​ចំនួន០៣​នាក់​ ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ តាម​ច្រក​ផ្លូវគោក​។ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា វីរុស​ប​ម្លែ​ង​ថ្មី ប្រភេទ B.I.617 ជា​មេរោគ​ដែល​ពិភពលោក​មានការ​ព្រួយបារម្ភ​ខ្លាំង ហើយ​ត្រូវបាន​គេ​រកឃើញ​នៅ​បណ្តា​ប្រទេស​ចំនួន​៧ ហើយ នៅក្នុង​តំបន់​អាស៊ាន (​ប្រទេស​ឥណ្ឌូណេស៊ី ប្រទេស​ម៉ាឡេស៊ី ប្រទេស​ហ្វីលីពីន ប្រទេស​សិង្ហ​បុរី ប្រទេស​ថៃ ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា​) និង​បណ្តា ប្រទេស​មួយចំនួនទៀត​លើ​ពិភពលោក​។

​លោក ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី​៥​មិថុនា​ថា ​រហូតមក​ដល់ពេលនេះ​ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី​B.1.617​ដែល​មាន​ប្រភព​ជា​លើកដំបូង​មកពី​ប្រទេស​ឥណ្ឌា​នេះ​ ចំនួន​៤​ករណី​ហើយ ​ក្នុងនោះ​មាន​១​ករណី​ បាន​ព្យាបាល​ជាសះស្បើយ​កាលពី​ខែ​មេសា​កន្លងទៅ​។ លោក​ស្រី បាន​បន្តទៀតថា​ វីរុស​បំប្លែង​ថ្មី B.1.617​ដែល​បាន​រកឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា គឺមាន​ភាព​ឆ្លង​ខ្លាំង​ជាង​និង​គ្រោះថ្នាក់​ខ្លាំង​ជាង ហើយ​ជា​ប្រភេទ​វីរុស​ដែល​ពិភពលោក​កំពុងតែ​ព្រួយបារម្ភ​បំផុត​ ខណៈ​វីរុស​បំប្លែង​ថ្មី B.1.617 គ្រោះថ្នាក់​ជាង​វីរុស​ដែល​មិនទាន់​បំប្លែង​ខ្លួន​។

​លោកស្រី បាន​បន្ថែម​ថា ការរកឃើញ​វីរុស​បំប្លែង​ថ្មី B.1.617លើ​ពលរដ្ឋ​កម្ពុជា​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​នេះ គឺជា​ការ​បារម្ភ​មួយ​ព្រោះថា​វា​អាច​នឹង​ចរាចរ​លឿន​ជាង​អ្វី​ដែល​យើង​រំពឹងទុក​។ ហេតុដូច្នេះ​ហើយ​យើង​ត្រូវតែ​ចាត់វិធានការ​ការពារ​ភ្លាមៗ និង​អនុវត្ត​ដោយ​យកចិត្តទុកដាក់​បំផុត​ដើម្បី​ការពារ​ការចម្លង​វីរុស​បំប្លែង​ថ្មី​នេះ​។​ យ៉ាងណាក៏ដោយលោក​ស្រី​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែ​បន្ត​អនុវត្ត​វិធាន​ការដែល​ដាក់​ចេញ​ដោយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺ​“៣​ការពារ និង​៣​កុំ​” ជា​បន្តទៀត រួម​ជាមួយនឹង​វិធានការ​ផ្សេងៗ​ទៀត​ដែល​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល​ ដើម្បី​កាត់ផ្តាច់​ការចម្លង​ពី​បុគ្គល​មួយ​បន្តទៅ​បុគ្គល​មួយទៀត​៕

​អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​បាត់ដំបងបន្តរកឃើញអ្នកវិជ្ជមាន​កូវីដ-១៩ ចំនួន ១៧ នាក់ មាន​ពលករ​មកពី​ថៃ ៤ នាក់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៣ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម