Connect with us

ព័ត៌មានជាតិ

បើក​កិច្ច​ប្រជុំ​អំពី​ទិន្នន័យ​អ្នក​ស្លាប់​ដោយ​កូវីដ សម្រាប់​ទទួល​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់ ​ក្រោយ​បិទ​ខ្ទប់

បានផុស

នៅ

លោកឈួរ សុបញ្ញា ប្រធាន​នាយកដ្ឋាន សុខុមាលភាព​សង្គម ក្រសួង​សង្គម​កិច្ច​អតីត​យុទ្ធជន​បាន​ថ្លែង​ថា កិច្ចប្រជុំនេះ​មាន​សារៈសំខាន់​ណាស់​អំពី​ទិន្នន័យ​របស់​អ្នក​ស្លាប់​ដោយសារ​ជំងឺ​រាតត្បាត​កូវីដ-១៩ សម្រាប់​ទទួលកម្មវិធីជំនួយសង្គមជាសាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​ក្រោយ​ពេល​បិទខ្ទប់។ លោក​ប្រធាននាយកដ្ឋានថ្លែងបែបនេះ​ក្នុងកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ Zoom នាថ្ងៃនេះជាមួយក្រុមការងារក្រសួងសុខាភិបាល ដើម្បីពិនិត្យមើលវឌ្ឍនភាព និង​បញ្ហា​ប្រឈម នៃការផ្តល់ទិន្នន័យរបស់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឈួរ សុបញ្ញា ប្រធាននាយកដ្ឋាន សុខុមាលភាពសង្គម ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជនបានថ្លែងថា ការស្រង់អំពីទិន្នន័យគ្រួសារគោលដៅ​ពាក់ព័ន្ធវិបត្តិគ្រួសារ​ដោយសារ​កូវីដ១៩នេះ​ធ្វើឡើងសម្រាប់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ និងសម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំ បាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាពនិងគ្រួសា រប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ។

សូមបញ្ចាក់ថា កិច្ចប្រជុំតាមអនឡាញ​ Zoom នោះប្រព្រត្តិទៅដោយមានការអញ្ជើញ​ចូលរួម​ផងដែរ​ពី​ថ្នាក់ដឹកនាំ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសុខាភិបាល រួមទាំងក្រុមការងារបច្ចេ កទេសទួលបន្ទុកអនុវត្តកម្មវិធីជំនួយ​សង្គម​ជា​សាច់​ប្រាក់​ក្រោយ​ពេល​បិទខ្ទប់នេះផ្ទាល់នៅរាជធានីភ្នំពេញតែម្តង៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អគ្គិភ័យ​
សន្តិសុខសង្គម២៣ ម៉ោង មុន

អគ្គិភ័យ​ឆេះ​ផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់​ ជិត២លានដុល្លារ

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម២២ ម៉ោង មុន

ភ្លៀងលាយខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់មនុស្សរងរបួស៣នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ន័រវែស បង្កើន​ជំនួយ​ដល់​អ៊ុយក្រែន​ដល់ ៧,៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៥

កម្មការិនី
ព័ត៌មានជាតិ២២ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

Sokha Hotels

ព័ត៌មានពេញនិយម