ព័ត៌មានជាតិ
ឃាត់ខ្លួនភ្លាមៗ ម្ចាស់ក្រុមហ៊ុនម៉ៅការ គម្រោងក្រុងរណប អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា ដាក់កំហិតឲ្យបើកលុយដល់កម្មករត្រឹមព្រឹកនេះ
ផ្ទុះការតវ៉ាពីសំណាក់កម្មករ ដែលធ្វើការឱ្យគម្រោងក្រុងរណប Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថាមិនបានបើកលុយឱ្យកម្មករ។
បន្ទាប់ពីទទួលដំណឹងនេះភ្លាម អ្នកគ្រប់គ្រងនៅគម្រោង ក្រុងរណប របស់អ្នកឧកញ៉ា បានស្វែងរកតាមឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនKMB ដែលជាអ្នកម៉ៅការសាងសង់ ដើម្បីមកបើកលុយឲ្យកម្មករជាកំហិតនៅម៉ោង១១៖៣០ នាទីថ្ងៃនេះតែម្ដង។
គម្រោងសាងសង់ក្រុងរណបរបស់អ្នកឧកញ៉ា ដែលមានផ្ទៃដីទំហំរហូតជិត៤ ពាន់ហិចតា បានម៉ៅការទៅឱ្យក្រុមហ៊ុន (KMB) សាងសង់អគារពាណិជ្ជកម្មគ្រោង៣០អគារ មានដូចជាកាស៊ីណូ ហូតែល រីស៊ត ខុនដូ នឹងអគារពាណិជ្ជកម្មជាច្រើនទៀត។
ដោយឡែកកាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ពេលល្ងាច បានផ្ទុះការតវ៉ាមានសំឡេងស្រែកឱ្យអ្នកឧកញ៉ាជួយបើកលុយឱ្យកម្មករ។

នៅព្រឹកថ្ងៃនេះ អ្នកគ្រប់គ្រងគម្រោងបានបញ្ជាក់មកថា ប៉េអិមបានឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន(KMB)តាំងពីល្ងាចម្សិលមិញដើម្បីបើកលុយឱ្យកម្មករក្នុងថ្ងៃនេះជាកំហិត ព្រោះក្រុមហ៊ុនម៉ៅការនេះបំពានកិច្ចសន្យានឹងធ្វើឱ្យប៉ះពាល់កិត្តិយសដល់គម្រោងអ្នកឧកញ៉ា ឡេងណាវ៉ាត្រា៕
(ទស្សនា វីដេអូ)




-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង