ព័ត៌មានជាតិ
អគ្គរាជទូតកម្ពុជានៅកូរ៉េ ធ្វើម្ហូបពេញនិយម ៣ មុខក្នុងកម្មវិធីល្បីរបស់កូរ៉េ
កូរ៉េខាងត្បូង៖ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលមាន លោកឡុង ឌីម៉ង់ ជាអគ្គរាជទូត និងភរិយា
សហការជាមួយ ASEAN Culture House នៅទីក្រុងប៊ូសាន កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានរៀបចំកម្មវិធី Cooking class show ដោយប្តីប្រពន្ធទូតកម្ពុជាពីររូបនេះ បានផ្តល់កិត្តិយសផ្ទាល់ចូលរួមបង្ហាញពីវិធីសាស្រ្តធ្វើម្ហូបខ្មែរចំនួន៣មុខ បង្ហាញ និងផ្សព្វផ្សាយទូលំទូលាយវប្បធម៌ម្ហូបខ្មែរទៅកាន់សាធារណជនកូរ៉េ។

តាមការចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់លោក ឡុង ឌីម៉ង ក្នុងទឹកមុខញញឹមរីករាយ លោកទូត និងភរិយា បានលើកយកមុខម្ហូបសាមញ្ញ និងពេញនិយមខ្មែរ៣មុខ ដើម្បីមកបង្ហាញ និងធ្វើផ្ទាល់ជូនដល់សាធារណជនកូរ៉េ បានឃើញ រួមមាន ឆាសាច់គោឡុកឡាក់ ឆាត្រកួនសាច់ជ្រូកចិញ្ច្រាំជាមួយសៀង និងបាយឆាសាច់គោ ដែលម្ហូបទាំងបីនេះគឺស្រដៀងនឹងម្ហូបរបស់កូរ៉េ ហើយដែលជាទីពេញនិយមរបស់សាធារណៈជនកូរ៉េ។

ក្នុងឱកាសនោះ អ្នកចូលរួមកូរ៉េគ្រប់ៗគ្នាសុទ្ធតែបានចាប់អារម្មណ៍ និងបានមកពិនិត្យមើលលោកស្រីភរិយាទូតកម្ពុជា ធ្វើម្ហូបទាំងនោះដោយយកចិត្តទុកដាក់ និងប្រកបដោយស្នាមញញឹមស្រស់ស្រាយទាំងអស់គ្នា។
ក្រោយពីធ្វើម្ហូបបង្ហាញរួចមក អ្នកចូលរួមទាំងអស់ក៏បានសាកល្បងធ្វើម្ហូបទាំងនោះតាម ហើយលោកទូត និងភរិយា ក៏បានដើរមើលអ្នកចូលរួមទាំងអស់សាកល្បងធ្វើម្ហូបខ្មែរ និងបានជួយណែនាំពួកគាត់ ដោយទឹកមុខសប្បាយរីករាយ និងរំភើបក្នុងការពាំនាំនូវម្ហូបខ្មែរ អ្វីដែលជារបស់ខ្មែរមកបង្ហាញដល់ប្រជាជនកូរ៉េ។

តាមរយៈកម្មវិធី Cooking class នេះ មានការចូលរួមពីគ្រប់មជ្ឈដ្ឋានកូរ៉េប្រមាណជាង៣០នាក់ ហើយនឹងត្រូវយកទៅចាក់បង្ហាញតាមស្ថានីយទូរទស្សន៍កូរ៉េជាសាធារណៈទៀតផង ដែលប្រាកដជាសាធារណជនកូរ៉េឃើញហើយ អាចនឹងស្រក់ទឹកមាត់ ចង់ភ្លក្សរសជាតិម្ហូបខ្មែរទាំង៣មុខនេះ ក៏ដូចជាមុខម្ហូបខ្មែរដទៃទៀតជាច្រើនមុខទៀត៕
អត្ថបទ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី