ព័ត៌មានជាតិ
ថ្ងៃនេះតេស្តលើកទី ៤ ចុងក្រោយ បើអវិជ្ជមាន កម្ពុជានឹងឆ្លងផុតថ្ងៃ ០៣ វិច្ឆិកា
ថ្ងៃ ១៨ វិច្ឆិកានេះ ជាការតេស្តលើកទី ៤ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា ដែលអាចបញ្ជាក់ស្ថានភាពការចម្លងមេរោគកូវីដ ១៩ ចំពោះបុគ្គលដែលមានលទ្ធភាពតេស្តអវិជ្ជមានកូវីដ ១៩ កន្លងមក។
គិតមកដល់ថ្ងៃនេះ រកឃើញអ្នកដែលពាក់ព័ន្ធ ៤ នាក់ប៉ុណ្ណោះ ដែលបានឆ្លងកូវីដ ១៩ ពីព្រឹត្តិការណ៍ ៣ វិច្ឆិកា និងបានជាសះស្បើយ ០១ នាក់ និង ០៣ នាក់ទៀតកំពុងបន្តសម្រាកព្យាបាល។
ក្រសួងសុខាភិបាលបានជូនដំណឹងសម្រាប់ អ្នកដែលពាក់ព័ន្ធថ្ងៃ ០៣ វិច្ឆិកាទាំងអស់ សូមមកធ្វើតេស្តលើកទី ៤ នេះ ឲ្យបានគ្រប់គ្នា ដែលប្រព្រឹត្តិទៅនៅទីស្តីការគណៈរដ្ឋមន្រ្តី។
ការតេស្តចុងក្រោយបើលទ្ធផលអវិជ្ជមាន អ្នកដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ០៣ វិច្ឆិកា អាចបន្តជីវភាពរស់នៅធម្មតា និងអាចវិលត្រឡប់ទៅគេហដ្ឋានវិញ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២២ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ