Connect with us

ព័ត៌មានជាតិ

ព្រឹកមិញនេះ សមត្ថកិច្ច​ បញ្ជូន​ជនដៃដល់ជា​ប្តី​សម្លាប់ប្រពន្ធ​​ច្រក​វ៉ាលិស​​ មកតុលាការ​

បានផុស

នៅ

បើ​តាមសេចក្តីរាយការណ៍​ពីភ្នាក់ងារ​កម្ពុជា​ថ្មី​បាន​ឲ្យ​ដឹង​ថា នៅព្រឹកមិញ​នេះ ជនដៃដល់ដែលសម្លាប់ប្រពន្ធច្រកដាក់វ៉ាលិស​នៅខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីកាត់ទោស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញ​សំណុំរឿងឃាតកម្ម​នេះ ភ្នាក់​ងារ​កម្ពុជា​ថ្មី​កំពុង​ស្ថិត​នៅទីតាំង​តុលាការ​រាជធានី​ភ្នំពេញ​ដើម្បី​តាមដាន​ដំណើរការ​កាត់ក្តី និង​រាយការណ៍​ភ្លាមៗ​នៅ​ពេលទទួលបានព័ត៌មាន​បន្ថែម។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១ ជនសង្ស័យ​ឈ្មោះ សៀន ហួរ អាយុ​៥៩​ឆ្នាំ ត្រូវ​ជា​ប្តីជនរងគ្រោះ​បាន​យក​កាំបិត​កាប់ និង​កៅអី​វាយ​សម្លាប់​ជនរងគ្រោះ​ជា​ប្រពន្ធ ឈ្មោះ គង់ វុទ្ធី ហៅ​លី អាយុ​៥៧​ឆ្នាំ ហើយ​កាច់​ដៃ​កាច់​ជើង​យក​សព​ច្រក​ក្នុង​វ៉ា​លី​ទៅ​បោះចោល​។

នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ មាន​ប្រជាជន​ប្រទះឃើញ​មាន​មនុស្ស​ស្លាប់​អណ្ដែត​ទឹកនៅ​ក្នុង​វ៉ា​លី ត្រង់ចំណុច​មាត់ទន្លេ ក្រោយ​វិហារ​ឥស្លាម ភូមិ​ព្រែក​តូច ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ចម្ងាយ​ពី​វិហារ​២០០​ម៉ែត្រ ទើប​កម្លាំង​នគរបាល​ជំនាញ ស្រាវជ្រាវសហការ ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ដើម្បី​កំណត់​មុខសញ្ញា​។​

ជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង និង​ត្រូវ​បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម