ព័ត៌មានជាតិ
ខេត្តតាកែវមានអ្នកស្លាប់ម្នាក់ទៀតដោយជំងឺកូវីដ-១៩
រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ បានប្រកាសមានករណីស្លាប់ដោយជំងឺកូវីដ-១៩ លើស្ត្រីម្នាក់ ឈ្មោះ អ៊ូច ខែម អាយុ៥៣ឆ្នាំ មានអាសយដ្ឋាននៅភូមិត្រពាំងរកា ឃុំអង្គខ្នុរ ស្រុកទ្រាំង ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយវីរុសកូវីដ-១៩ ។
រដ្ឋបាលខេត្តបានបញ្ចាក់ថា ស្ត្រីរងគ្រោះខាងលើ បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកគិរីវង់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទីព្រឹក ក្នុងស្ថានភាពហត់ ដង្ហក់ សម្ពាធឈាមយកមិនបាន ជីបចរខ្យោយ រួមទាំងបាត់បង់ស្មារតី។
ដោយស្ថានភាពធ្ងន់ធ្ងរអ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៣ ខែមិថុនា វេលាម៉ោង១៥និង៣០នាទី រសៀល ទោះបីមានការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យយ៉ាងណាក៏ដោយ។
តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ អ្នកជំងឺបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយវីរុសកូវីដ-១៩៕
អត្ថបទ ៖ សុខុម


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ