ព័ត៌មានជាតិ
សាធារណរដ្ឋឆែកសន្យាបង្កើនទំហំពាណិជ្ជកម្មជាមួយកម្ពុជា និងបានលុបបំណុលមួយចំនួនធំ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ១៤ ខែមិថុនានេះបានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជាលោក Martin Vavra ចូលជួបសំដែងការគួរសមនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។

យោងតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បេសកកម្មរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះគឺធ្វើយ៉ាងណាពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកធំៗឡើង និងស៊ីជម្រៅថែមទៀត ។
សាធារណរដ្ឋឆែក សន្យាថានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ វិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងការវិនិយោគ និងបន្តជួយដល់កម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស ។ លើសពីនេះ សាធារណរដ្ឋឆែកបានលុបចោលនូវបំណុលមួយចំនួនធំ ហើយបំណុលដែលនៅសេសសល់បង្វែរមកជួយកម្ពុជាវិញតាមរយៈការសាងសង់សាលារៀន និងវិស័យសង្គមកិច្ចជាដើម ។

ជាការឆ្លើយតប សម្ដេចតេជោហ៊ុនសែនបានថ្លែងនូវការអបអរសាទរជូនលោក Martin Vavra ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋឆេកប្រចាំនៅកម្ពុជា ។ សម្ដេចតេជោបានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឆេកដែលបានជួយដល់កម្ពុជាពីអតីតកាល លើវិស័យនយោបាយ សេដ្ឋកិច្ចនិងសង្គមកិច្ច។
ពាក់ព័ន្ធបេសកកម្មការទូតរបស់ឯកឧត្តម Martin Vavra សម្ដេចតេជោក៏បានស្នើឱ្យអាម៉ាទីនយកចិត្តទុកដាក់ទៅលើកិច្ចការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង ការអភិវឌ្ឍធនធានមនុស្ស។ សម្ដេចតេជោក៏បានជម្រាបជូនឯកទូតថាកម្ពុជាកំពុងជំរុញការចាក់វ៉ាក់សាំងដែលអាចចាក់ជូនប្រជា ពលរដ្ឋប្រមាណ 10 លាននាក់ក្នុងខែវិច្ឆិកាខាងមុខ៕

ដោយ៖ ណារី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ