Connect with us

ព័ត៌មានជាតិ

ដាក់​បញ្ជា​ឲ្យ​​​កម្លាំង​​​ចុះ​យាមល្បាតតាម​ដង​ទន្លេក្នុង​ខេត្តកណ្តាល​ មិន​ត្រូវ​ឲ្យ​​​មាន​ផ្ទះបណ្តែតទឹក ចូលចតជាដាច់ខាត

បានផុស

នៅ

ភ្នំពេញ៖ អភិបាលខេត្តកណ្តាលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរក្រុង-ស្រុកតាមដងទន្លេ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ត្រូវចាត់វិធានការតាមនិតិវិធីច្បាប់ដោយគ្មានការយោគយល់ឡើយ ចំពោះផ្ទះបណ្តែតទឹក បែរត្រី ដែលខុសច្បាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់បទបញ្ជានេះបានធ្វើឡើង ខណៈលោកបានចុះត្រួតពិនិត្យស្ថានភាពបែរត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ នៅតាមដងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកលើកដែក។

លោក គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាល បានបន្តថា « អាជ្ញាធរស្រុកកៀនស្វាយ ស្រុកល្វាឯម ស្រុកលើកដែក និងក្រុង-ស្រុកដទៃទៀត ដែលមានភូមិសាស្ត្រក្នុងខេត្តកណ្ដាល ត្រូវមានវិធានការអោយបានតឹងរឹងចំពោះផ្ទះបណ្តែតទឹក បែរត្រី ដែលខុសច្បាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន ត្រូវចាត់វិធានការតាមនិតិវិធីច្បាប់ដោយគ្មានការយោគយល់ឡើយ»។

លោក អភិបាលខេត្តបានបន្ថែមថា ទន្ទឹមនឹងនោះអាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវចាត់អោយមានកងកម្លាំងយាមល្បាតគ្រប់ពេលវេលា និងហាមមិនឱ្យមានបែរត្រី ផ្ទះបណ្តែតទឹកចូលចតក្នុងមូលដ្ឋានខ្លួនជាដាច់ខាត ហើយត្រូវគ្រប់គ្រងស្ថិតិ បែរត្រី ផ្ទះបណ្តែតទឹក ទាំងចាស់ទាំងថ្មីអោយបានច្បាស់លាស់ ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេ សំរួលដល់ផ្លូវនាវាចរ និងប្រព័ន្ធអេកូឡូហ្ស៊ី ចៀសវៀងការខូខាត់ធ្ងន់ធ្ងរដល់ជីវចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ ដល់សោភ័ណភាព និងសុខភាព របស់ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកក្នុងទន្លេផងដែរ។

គួរបញ្ជាក់ថាកាលពីម្សិលមិញសាលារាជធានីភ្នំពេញបានចុះអនុវត្តចុះរុះរើបែរត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយនៅតាមបណ្តាខណ្ឌនៅតាមដងទន្លេមេគង្គ ទន្លេបាសាក់និងទន្លេចតុមុខដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹកជាដើម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៤៨ វិនាទី មុន

អេមមី ប៊ិះសន្លប់ក្រោយឆាក ធ្វើឱ្យ ខាន់ ជេមស៌ ពោលសរសើរកូនស្រីព្រោះទំនួលខុសត្រូវខ្ពស់នឹងការងារ

ព័ត៌មានជាតិ៦ នាទីutes មុន

កម្មករ-កម្មការិនី ២៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ សង្ស័យពុលអាហារ

ព័ត៌មានជាតិ២៥ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ចិន ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់ ហ្សេលេនស្គី ដែល​ថា​ខ្លួន​លួច​ជួយ​រុស្ស៊ី

ព័ត៌មានជាតិ៥៣ នាទីutes មុន

ថ្លែងនៅUN៖ កម្ពុជាបាននឹងកំពុងខិតខំប្រឹង​ប្រែង កាត់បន្ថយអំពើពុករលួយ និងកែលម្អអភិបាលកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម