ព័ត៌មានជាតិ
អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំការរៀបចំឯកសារ ការងារកាត់ដីជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋរស់នៅលើដីរដ្ឋយូរឆ្នាំ
នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំស្ដីពីការរៀបចំឯកសារការកាត់ដី ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ កងកម្លាំង ដែលរស់នៅលើដីរដ្ឋ នៃភូមិសាស្ត្រខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយអភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីអភិបាលរងខេត្ត មន្ទីរ អង្គភាព និងអាជ្ញាធរក្រុង ស្រុក ឃុំពាក់ព័ន្ធមួយចំនួនក្នុងខេត្ត។
ក្នុងកិច្ចប្រជុំតាមរបាយការណ៍របស់នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានបញ្ជាក់ថា កន្លងមកមានមន្ទីរអង្គភាព ដែលបានដាក់ពាក្យសុំកាត់ដីចេញពីបញ្ជីសារពើភណ្ឌរបស់រដ្ឋ ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ និងកងកម្លាំង ដែលបានកាន់កាប់រស់នៅអាស្រ័យផលជាយូរឆ្នាំនៅលើដីរបស់រដ្ឋ មានសរុបចំនួន៨អង្គភាព រួចមកហើយ បច្ចុប្បន្នមានចំនួន ៦អង្គភាពទៀត កំពុងដាក់ពាក្យស្នើសុំបន្ថែម។ ក្នុងនោះមានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មានចំនួន ១១ទីតាំង មាន១៧ កន្លែង ស្មើ១៥៥គ្រួសារ , សង្កាត់ក្រាំងអំពិល ក្រុងកំពត មាន១ ទីតាំង មាន៣កន្លែងស្មើនឹង៣២គ្រួសារ, វិទ្យាល័យហ៊ុនសែនឈូកមានចំនួន១កន្លែងស្មើនឹង ២០គ្រួសារ, រោងចក្រជីហ្វូស្វាតស្រុកបន្ទាយមាស១ កន្លែងស្មើ ៩០គ្រួសារ , អតីតដីនិងអគារការិយាល័យពាណិជ្ជកម្មស្រុកកំពង់ត្រាច ១កន្លែងស្មើ៨គ្រួសារ,សាលាខេត្តថ្មី ដែលអតីតផ្ទះមុខងារខេត្ត ក្រុងកំពត ១ន្លែងស្មើ១គ្រួសារ ដែលបច្ចុប្បន្នសំណើទាំងអស់នេះ ខ្លះនៅមិនទាន់មានឯកសារគ្រប់គ្រាន់ត្រឹមត្រូវតាមនីតិវិធីច្បាប់នៅឡើយ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ថា បញ្ហាការផ្ដល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ គឺជាគោលនយោបាយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នជំនាញពាក់ព័ន្ធតែងតែបាននឹងកំពុងយកចិត្តទុកដាក់ជំរុញអនុវត្តក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/FB_IMG_1623657406953-1024x747.jpg)
ពាក់ព័ន្ធនឹងការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ឬដីលំនៅដ្ឋានស្របច្បាប់ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការកងកម្លាំង ដែលត្រូវកាត់ចេញពីដីសារពើភណ្ឌរបស់រដ្ឋ ដែលពួកគាត់រស់នៅកាន់កាប់យូរឆ្នាំមកហើយនោះ គឺប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន តែងបានដាក់ចេញគោលការណ៍ណែនាំ ផ្អែកតាមច្បាប់គតិយុត្តិនានាឱ្យរាជធានី ខេត្តអនុវត្តកាត់ឆ្វៀលជូនពួកគាត់ឲ្យកាន់កាប់ឆាប់រហ័សស្របតាមលក្ខណៈច្បាប់។ ប៉ុន្តែដោយឡែកពាក់ព័ន្ធការអនុវត្តផ្ដល់ប័ណ្ណកម្មសិទ្ធិនៃការកាត់ដីចេញពីសារពើភណ្ឌរបស់រដ្ឋឲ្យស្របតាមលក្ខណៈច្បាប់សម្រាប់ជូនប្រជាពលរដ្ឋមន្ត្រីរាជការ និងកងកម្លាំងនៅក្នុងខេត្តកំពតកន្លងមក មានលក្ខណៈស្មុគស្មាញអូសបន្លាយយូរឆ្នាំ ពីអាណត្តិអភិបាលខេត្តមួយទៅអភិបាលខេត្តមួយ។ ដូច្នេះដើម្បីជំរុញការងារឲ្យបានសម្រេចឆាប់រហ័សបញ្ចៀសបាននូវបញ្ហាប្រឈមនានាបន្តទៀត ។
![](https://www.kampucheathmey.com/wp-content/uploads/2021/06/FB_IMG_1623657415582-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/06/FB_IMG_1623657422901-1024x682.jpg)
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានសំណូមពរ ឱ្យជំនាញ និងអាជ្ញាធរពាក់ព័ន្ធ លើកជាបញ្ហាក្នុងកិច្ចប្រជុំដើម្បីរួមគ្នាពិនិត្យពិភាក្សា និងវាយតម្លៃលើទីតាំងដីនីមួយៗជាក់ស្ដែង សម្រាប់បានជាមូលដ្ឋាន ក្នុងការជំរុញដល់អ្នកកាន់កាប់អាស្រ័យផល រៀបចំឯកសារគ្រប់គ្រាន់ត្រឹមត្រូវដាក់ពាក្យស្នើសុំឲ្យបានស្របតាមនីតិវិធីច្បាប់ ប្រកបដោយតម្លាភាព បញ្ចៀសបាននូវការកេងប្រវ័ញ្ចទ្រព្យសម្បត្តិរដ្ឋ ដើម្បីផ្ដល់ភាពកក់ក្ដៅ ជូនអ្នកកាន់កាប់ ពោលគឺប្រជាពលរដ្ឋមន្ត្រីរាជការ និងកងកម្លាំងដែលបានអាស្រ័យផលរស់នៅជាក់ស្ដែងដើម្បីផុតក្ដីកង្វល់បារម្ភបន្តទៀតសម្រាប់ពួកគាត់ផងដែរ៕
អត្ថបទ៖ សេង ណារិទ្ធ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត