ព័ត៌មានជាតិ
សមាគមអ្នកចិញ្ចឹមត្រី ថ្កោលទោសសម្តីមើលងាយជាតិសាសន៍ខ្មែររបស់ លោក ខាន់ សុវណ្ណ
សមាគមអ្នកចិញ្ចឹមត្រី ឬសមាគមវារីវប្បករនៅកម្ពុជា នៅថ្ងៃនេះបានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសបុគ្គលសកម្មជនហ្វេសប៊ុកមួយរូបឈ្មោះ ខាន់ សុវណ្ណ និងបានហៅការលើកឡើងរបស់បុគ្គលរូបនោះថា ជាសម្តីបែបប្រមាថមើលងាយជាតិសាសន៍ខ្មែរ ជាសម្តីរើសអើង និងជាការនិយាយអត់មានមូលដ្ឋាន អត់មានការទទួលខុសត្រូវ។
ប្រតិកម្មរបស់សមាគមអ្នកចិញ្ចឹមត្រីបានធ្វើឡើងបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានចេញវិធានការណ៍ ឱ្យប្រជាពលរដ្ឋរស់នៅផ្ទៃទឹកតាមដងទន្លេ ដែលភាគច្រើនជាជនជាតិវៀតណាមរុះរើផ្ទះ បែរចិញ្ចឹមត្រី និងសំណង់មិនរៀបរយផ្សេងៗចេញពីលើផ្ទៃទឹក ស្រាប់តែបុគ្គល ខាន់ សុវណ្ណ បាននិយាយឡាយក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយស្រែកក្តែងៗថា ពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី បើមិនមានអ្នកចិញ្ចឹមត្រីក្នុងបែរនៅក្នុងទន្លេ នឹងអត់ត្រីស៊ី។
សមាគមអ្នកចិញ្ចឹមត្រីបានបញ្ជាក់នៅក្នុងសេចក្ដីថ្លងការណ៍របស់ខ្លួននារសៀលនេះថា៖ “រយៈពេលពីរបីថ្ងៃកន្លងមកនេះ សាធារណៈជនខ្មែរជាច្រើន ក៏ដូចជាវារីវប្បករខ្មែរ បានប្រតិកម្ម យ៉ាងខ្លាំងចំពោះបុគ្គលឈ្មោះ ខាន់ សុវណ្ណ ដែលជាអ្នកលេងបណ្តាញសង្គមមួយរូប ខ្វះមនសិការ បាននិយាយដោយអគតិថា ប្រជាពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី និង ខ្លាចស្រុកខ្មែរអត់ត្រីស៊ី បើមិនមានអ្នកចិញ្ចឹមត្រីក្នុងបែរនៅក្នុងទន្លេទាំងនោះ”។
បើតាមសមាគមសមា ការស្រែកនិយាយដោយកំហឹង អសុរស និងបញ្ចេញចរិតច្រឡោងខាមបែបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ជនរួមជាតិខ្មែរ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបាននឹងកំពុងខិតខំអភិវឌ្ឍន៍វារីវប្បកម្ម។ តាមពិតជាក់ស្តែង ប្រជាពលរដ្ឋខ្មែរចេះ ចិញ្ចឹមត្រីយូរយារណាស់មកហើយ។
ជាមួយគ្នានោះ សមាគមវារីវប្បករនៅកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គល ខាន់ សុវណ្ណ និងបានអះអាងថា ភាសា និងសម្តីរបស់ឈ្មោះ ខាន់ សុវណ្ណ ជាសម្តីបែបប្រមាថមើលងាយដល់ជាតិសាសន៍ខ្មែរ ជាសម្តីរើសអើង ជាការនិយាយអត់មានមូលដ្ឋានច្បាស់លាស់ អត់មានការទទួលខុសត្រូវ មិនមានព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានចរិតគួរឱ្យខ្ពើមរអើមបំផុត។ សមាគមវារីវប្បករនៅកម្ពុជា បានអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច មេត្តាចាត់វិធានការណ៍ចំពោះបុគ្គលនេះ ហើយស្នើបុគ្គលឈ្មោះ ខាន់ សុវណ្ណ ត្រូវតែចេញមុខមកបំភ្លឺ និងសុំទោសជាសាធារណៈ ដោយមិនលើកលែងឡើយ។
សមាគមវារីវប្បករនៅកម្ពុជាបានអះអាងថា បច្ចុប្បន្នមានបងប្អូនវារីវប្បករ ដែលជាជនជាតិខ្មែររាប់ពាន់នាក់នៅទូទាំងប្រទេស កំពុងប្រកបមុខរបរក្នុងវិស័យវារីវប្បកកម្ម ប្រកបដោយបច្ចេកទេសត្រឹមត្រូវ មានសមត្ថភាពខ្ពស់ ផលិតបានផលជលផលច្រើនប្រភេទ ប្រកបដោយគុណភាពល្អ ហើយផលិតបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកទៀតផង៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់