ព័ត៌មានជាតិ
ស្រុកអន្លង់វែង រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤នាក់បន្ថែមទៀត
រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន៤នាក់បន្ថែមទៀត ក្នុងរយៈពេលជិតពីរថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២១ នៅស្រុកអន្លង់វែង ខេត្តបន្ទាយមានជ័យ។

ចាប់ពីម៉ោង១៨និង០០នាទី កាលពីថ្ងៃទី១៣ ដល់ម៉ោង១៣និង០០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន០៤នាក់បន្ថែមទៀត៖ ទី១. ឈ្មោះ សាន់ ស៊ុត ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ អូរជញ្ចៀន ឃុំស្រុក អន្លង់វែង, ទី២. ឈ្មោះ យ៉ាវ សុខ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិទឹកជុំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង, ទី៣. ឈ្មោះ តាន់ ភឿក ភេទ ប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង, ទី៤. ឈ្មោះ ស៊ុន គឹមស្រៀង ភេទ ស្រី អាយុ៥០ឆ្នាំ រស់នៅភូមិ អូរជញ្ចៀន ឃុំស្រុកអន្លង់វែង។


នៅវេលាម៉ោង១០.០០នាទីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងចំនួន០៤នាក់ សហការជាមួយកម្លាំងចម្រុះរួមមាន កម្លាំងអធិការនគរបាល ស្រុកអន្លង់វែង ចំនួន០៤នាក់ មន្ត្រីទេសចរណ៍ស្រុកអន្លង់វែង០១នាក់មន្ត្រីសាលាស្រុកអន្លង់វែងចំនួន០២នាក់ដឹកនាំរួម ដោយ លោក ងួន លីន នាយករដ្ឋបាលសាលាស្រុកអន្លង់វែង ចុះធ្វើការផ្សព្វផ្សាយនិងហាមឃាត់ ដល់អាជីវករលក់ដូរតាម ភោជនីយដ្ឋាននិងអាហារដ្ឋាន នៅក្នុងទីរួមស្រុក អន្លង់វែងចំនួន១៧ទីតាំង ហាមឃាត់មិនអនុញ្ញាត ឲ្យភ្ញៀវធ្វើការជួបជុំនិងប្រមូលផ្តុំគ្នាចូល ក្នុងភោជនីយដ្ឋាននិងអាហារដ្ឋាន ដើម្បីទប់ស្កាត់នៃការរីករាលដាល ជំងឺកូវីដ១៩ ប៉ុន្តែអនុញ្ញាតឲ្យអាជីវករនៅលក់ដូរធម្មតា ដោយធ្វើការវិចខ្ចប់ និងឲ្យគោរពនៅវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ៕



អត្ថបទ៖ ចាន់ ធី

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៥ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត