Connect with us

ព័ត៌មានជាតិ

គណៈបញ្ជាការ​ឯកភាព​រាជធានី ចុះបិទហាងខារ៉ាអូខេ ផាតធី ដែលផ្គើនមិនស្តាប់ការណែនាំ​

បានផុស

នៅ

​ហាងខារ៉ាអូខេមួយកន្លែងយីហោ ផាត ធី នៅតាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ប៉ប្រក​ត្បូង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​បើ​ក​ទទួលភ្ញៀវ​ចូល​ច្រៀង​លេង​យ៉ាង​សប្បាយ​ដោយ​ផ្គើន​នឹង​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី មិន​ខ្លាច​ការឆ្លង​រីករាលដាលនៃជំងឺ​កូ​វីដ-​១៩ ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រាជធានី​ សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ចុះ​ធ្វើ​ការបិទ​និង​ឃាត់​មនុស្ស​ជា​ច្រើ​ន​នាក់​យកទៅ​ធ្វើច​ត្តា​ឡី​ស័ក កាលពី​វេលា​ម៉ោង​២០​និង​២០​នាទី​យប់ ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា ដោយសារតែ​ជំងឺ​កូ​វីដ​១៩​កំពុង​វាយលុក​ក្នុងប្រទេស​កម្ពុជា ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​បិទ​ហាង​ផឹកស៊ី ក្លឹប​កម្សាន្ត ការ​ជួប​ជុំ និង​ការលក់​គ្រឿង​ស្រវឹង ដើ​ម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាលនៃជំងឺដ៏កាចសាហាវនេះ។

នៅវេលា​កើត​ហេតុ​ក៏មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​សម្ងាត់​ថា ​ទី​តាំងហាង​ខារ៉ាអូខេ យីហោ ផាត​​ធី ខាង​លើ​លួច​បើ​ក​ទទួលភ្ញៀវ​ជា​ច្រើន​ចូល​ច្រៀង​លេង​យ៉ាង​សប្បាយ​ដោយ​មិន​ខ្លាច​ការឆ្លង​ជំងឺ​កូ​វីដ​១៩ និង​ផ្គើន​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ទើប​កម្លាំង​គណៈបញ្ជា​ការ​ឯកភាព​ចុះបង្ក្រាប​ និងបិទ​ជាប​ណ្ណោះ​អាសន្ន​។

សមត្ថកិច្ច​បានបញ្ជាក់​ថា ក្នុង​ប្រតិបត្តិការខាង​លើ​នេះ ​កម្លាំង​សមត្ថកិច្ច​ធ្វើការឃាត់ខ្លួន​មនុស្ស​ចំនួន ៣២​នាក់ ក្នុងនោះ​នារី​១៦​នាក់ នាំយកទៅ​ធ្វើច​ក្តា​ឡី​ស័ក​ នៅ​ស្នងការ​រាជធានី​ភ្នំពេញ​៕​

អត្ថបទ ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម