ព័ត៌មានជាតិ
ឧតុនិយមជូនដំណឹង សប្តាហ៍ខាងមុខនេះ កម្ពុជារងឥទ្ធិពលសម្ពាធទាប នឹងមានព្យុះភ្លៀងគ្រប់តំបន់
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងពីថ្ងៃ ១៦ ដល់ ២២ មិថុនានេះ ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីក្នុងកម្រិត ពីមធ្យមទៅបង្គួរ គួបផ្សំនឹងប្រព័ន្ធសម្ពាធទាបភាគខាងលើ បង្កឲ្យមានភ្លៀងធ្លាក់ បាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និងតំបន់មាត់សមុទ្រមានរលកសមុទ្រធំៗ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C ,
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
– នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។ ទន្ទឹមនោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ (Thunderstorm) ក៏កើតមានផងដែរ។
២-បណ្តាខេត្តជាប់ប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C
– នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គរ ។ ពិសេសនៅភាគឦសាន ភាគខាងជើងនៃជួរភ្នំដងរែក។ ឯបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ (Thunderstorm) ក៏កើតមានផងដែរ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C ជាសែន
– សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C
– នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គរ ។ ទន្ទឹមនោះក៏អាចមានខ្យល់ភ្លៀង ផ្គរ រន្ទះ គួបផ្សំនិងរលកសមុទ្រមធ្យម។



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី