Connect with us

ព័ត៌មានជាតិ

ច្រក​ទ្វារ​ព្រំដែន ៩ កន្លែង​ជាប់ ៩ ខេត្ត​ ត្រៀម​ដំឡើង​ជាច្រក​ព្រំដែន​​អន្តរជាតិ

បានផុស

នៅ

រហូត​មកដ​ល់​ពេលនេះ កម្ពុជា​មាន​ច្រក​ទ្វារ​ព្រំដែន​សម្រាប់​ទំនាក់ទំនង​ក្រៅប្រទេស​ចំនួន ៨៣ កន្លែង ដែល​មាន​ទាំង​ច្រក​ទ្វារព្រំដែន​គោក ព្រំដែនទឹក និង​អាកាស។ នេះ​បើ​យោង​តាម​ឯកសារ​របស់​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃគិត​ត្រឹម​ឆ្នាំ​២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក មាន​ច្រក​ទ្វារ​ព្រំដែន​ចំនួន ០៩ កន្លែង​ ជាប់​ខេត្ត​ចំនួន ០៩ ដែល​រដ្ឋាភិបាល​កំពុងសម្រេច​ត្រៀម​​ដំឡើង​ទៅ​ជា​ច្រក​ព្រំដែន​អន្តរជាតិ​នៅ​ពេល​ខាង​មុខ ដើម្បី​សម្រួលការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​របស់​ភ្ញៀវទេសចរណ៍​​ជាតិ​និង​អន្តរជាតិ។

ច្រក​ទ្វារ​ទាំង ០៩ កន្លែងដែល​គ្រោង​ដំឡើង​ជា​ច្រកទ្វារ​អន្តរជាតិ​រួមមាន​៖

-ច្រក​ទ្វារ​ទ្វេ​ភាគី ដា (ខេត្ត​ត្បូងឃ្មុំ)
-ច្រក​ទ្វារ​តំបន់ សំរោង (ខេត្ត​ស្វាយរៀង)
-ច្រក​ទ្វារ​ ស្ទឹងបត់ (ខេត្ត​បន្ទាយមានជ័យ)
-ច្រក​ទ្វារ​តំបន់​ ជប់​គគីរ (ខេត្ត​ឧត្តរមានជ័យ)
-ច្រក​ទ្វារ​តំបន់​ អានសេះ (ខេត្ត​ព្រះវិហារ)
-ច្រក​ទ្វារ​តំបន់ ផ្លូវ ៥៦ (ថ្មដា) (ខេត្ត​ពោធិ៍សាត់)
-ច្រក​ទ្វារ​ទ្វេភាគី​ ជ្រៃធំ (ខេត្ត​កណ្តាល)
-ច្រក​ទ្វារ ម៉ឺនជ័យ (ខេត្ត​ព្រៃវែង)
-កំពង់ផែ​ កែប (ខេត្ត​កែប)

​ព័ត៌មាន​លម្អិត​ទាក់ទងឈ្មោះ​​ច្រកទ្វារ​ព្រំដែន​ទាំង ៨៣ កន្លែងនៅទូទាំងប្រទេស​ កម្ពុជា​ថ្មី​នឹង​ផ្សាយ​ជូន​នៅថ្ងៃ​ស្អែក​បន្ត​ទៀត៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម