Connect with us

ព័ត៌មានជាតិ

ក្រសួងគ្រោងចំណាយថវិកាជិត៥០០លានដុល្លារ អភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

បានផុស

នៅ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគ្រោងនឹងចំណាយថវិកាប្រមាណជិត៥០០លានដុល្លារដើម្បីអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ( TVET)នៅកម្ពុជាសម្រាប់រយៈពេល៥ឆ្នាំទៅមុខទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ លើកទី៤ តាមរយៈប្រព័ន្ធអនឡាញនៅព្រឹកថ្ងៃទី១៥មិថុនានេះ លោក  បណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា គម្រោងថវិកាប្រមាណ៤៩៣ លានដុល្លារសម្រាប់ឆ្នាំ២០២១ដល់ឆ្នាំ២០២៥នេះ គឺផ្ដោតលើយុទ្ធសាស្ត្រចំនួន៤គឺទី១. ការកសាងនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ។ ទី២. ការបំពាក់ឧបករណ៍បរិក្ខារនិងសម្ភារៈបណ្ដុះបណ្ដាល ។ ទី៣. ការពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រប់គ្រងមន្ត្រីជំនាញនិងគ្រូបច្ចេកទេសនិង ទី៤. ការបង្កើនបរិមាណនិងគុណភាពជំនាញបច្ចេកទេសនិងវិជ្ជាជីវៈប្រកបដោយបរិយាបន្នយេនឌ័រ។

លោក  រដ្ឋមន្ត្រីបាន ចាត់ទុក ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈដើរតួនាទីសំខាន់ណាស់នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសព្រមទាំងការបង្កើតនិងទទួលបានការងារធ្វើកាន់តែល្អនិងការជំរុញលើកកម្ពស់ជីវភាពកាន់តែប្រសើរឡើងសម្រាប់ប្រជាជនម្នាក់ម្នាក់ដើម្បីប្រែក្លាយប្ដីសុបិន្តក្នុងការផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋគ្រប់រូបអាចធ្វើការសិក្សាពេញមួយជីវិតទៅជាការពិត។

លោក  រដ្ឋមន្ត្រី បានបន្តទៀតថា ហេតុដូច្នេះហើយទើប រដ្ឋាភិបាលបានកំពុងធ្វើការកែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំវិជ្ជាជីវៈបណ្ដាលបច្ចេកទេសដើម្បីបង្កើតឲ្យមានប្រព័ន្ធឯកភាពអាចឆ្លងទៅមកបានដោយងាយស្រួលនឹងបើកឱកាសអាចធ្វើការសម្រេចចិត្តសិក្សានៅពេលណាទីកន្លែងណានិងវិធីណាក៏បានស្របទៅតាមស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋម្នាក់ៗ។

លោក  រដ្ឋមន្ត្រី បានបញ្ជាក់ថា ជាងនេះទៀតរដ្ឋាភិបាលបានប្រារព្វទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា TVET DAY នៅថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន និងផ្នែកឯកជនឱ្យបានយល់ដឹងពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស។

លោក  រដ្ឋមន្ត្រី បានគួសបញ្ជាក់ទៀតថា ជាលទ្ធផលក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះមានសិក្ខាកាមសិស្សនិស្សិតនិងកម្មករនិយោជិតប្រមាណជាង២០ម៉ឺននាក់បានទទួលការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈរយៈពេលខ្លីរយៈពេលវែងនិងការហ្វឹកហ្វឺនកូនជាងលើមុខជំនាញឧស្សាហកម្មពាណិជ្ជកម្ម បច្ចេ កទេសសិប្បកម្មសេវាកម្មទេសចរណ៍និងកសិកម្មជាដើម៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

សន្តិសុខសង្គម២ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ៤ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

Sokha Hotels

ព័ត៌មានពេញនិយម