ព័ត៌មានជាតិ
កងទ័ពតំបន់ប្រតិបត្តិការសឹករងកំពង់ធំបង្កបង្កើនផលចិញ្ចឹមសត្វ លើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព ក្នុងបរិបទកូវីដ១៩
កងកម្លាំងផ្នែកសឹករងក្រុងស្ទឹងសែនចំណុះឲ្យ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តសកម្មភាពការងារបង្កបង្កើនផល ចិញ្ចឹមសត្វយ៉ាងសកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់កងទ័ពក្នុងបរិបទកូវីដ១៩ ដោយអនុវត្តតាមផែនការប្រឡងប្រណាំងទាំងប្រាំខ្លឹមសារ របស់បញ្ជាការដ្ឋានយោធភូមិភាគទី៤។
ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមទាំងថ្នាក់ដឹកនាំ នៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចុះត្រួតពិនិត្យសកម្មភាព ការងារបង្កបង្កើនផលនិងចិញ្ចឹមសត្វ តាមការចាត់តាំងរបស់ប្រធានផែន ចលនាប្រលងប្រឡងប្រណាំង ចំណោមខេត្តទាំងបួនចំណុះយោធភូមិភាគ ក្នុងដំណាក់កាល ប្រឆាំងការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា លោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន ដែលត្រូវបានថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចាត់តាំងជាប្រធានផែន ប្រឡងប្រណាំងរបស់ផ្នែកសឹករងក្រុងស្រុកទាំង៩ជាថ្មីម្ដងទៀត ក្រៅពីភារកិច្ចត្រៀមកម្លាំងចល័តអន្តរាគមន៍តាមបទបញ្ជារបស់ថ្នាក់លើ ការហ្វឹកហ្វឺនរៀនសូត្រ និងការសហការការពារសន្តិសុខសុវត្ថិភាពនៅក្នុងមូលដ្ឋាន អង្គភាពបានដំណើរការចិញ្ចឹមសត្វ ។
សកម្មភាពសត្វ ដែលកំពុងចិញ្ចឹម មានសត្វមាន់ទាជាង៣០០ក្បាល ស្រះចិញ្ចឹមត្រីមានចំនួន២ស្រះ មានត្រីជាង ៤ ម៉ឺន ៥ពាន់ក្បាល សម្រាប់ផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃនៅក្នុងអង្គភាព និងសត្វគោចំនួន 20 ក្បាលសម្រាប់ត្រៀមចែកជូនដល់យោធិនដែលត្រូវចូលនិវត្តន៍ក្នុងមួយនាក់មួយក្បាល និងសម្រាប់លក់ដូរដោះស្រាយការងារក្នុងអង្គភាព ក្នុងនោះដំណាំ មានត្រកួន ស្ពៃ ឆៃថាវ តាំងអោ ជីគ្រប់មុខ សម្រាប់ហូបចុកប្រចាំថ្ងៃនៅក្នុងរោងបាយរបស់អង្គភាពនឹងបានផ្ដល់ជូនដល់ក្រុមគ្រួសារនៅខាងក្រោយសម្រាប់ហូបចុកផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះអង្គភាពផ្នែកសឹករងក្រុងស្ទឹងសែន ប្រធានផែនចលនាប្រឡងប្រណាំងលើផ្នែកសឹករងក្រុងស្រុកទាំង៩ បានអនុវត្តបានយ៉ាងល្អប្រសើរ ក្នុងចលនាប្រឡងប្រណាំងទាំង៥ ដែលយោធភូមិភាគទី៤ បានដាក់ចេញ ពិសេសចលនាប្រឡងប្រណាំងបង្កបង្កើនផលចិញ្ចឹមសត្វលើកស្ទួយជីវភាពរបស់កងទ័ពក្នុងបរិបទដែលប្រទេសជាតិយើងកំពុងរងផលប៉ះពាល់ដោយសារការឆ្លងរីករាលដាលមេរោគកូវី១៩៕
អត្ថបទ៖ ប៊ុន រដ្ឋា
-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?