ព័ត៌មានជាតិ
អ្នកជំងឺកូវីដម្នាក់ លួចរត់ចេញពីមន្ទីរពេទ្យបង្អែកខេត្តតាកែវ មកព្យាបាលនៅមន្ទីរពេទ្យឯកជនផ្សារចំបក់
ស្ត្រីអ្នកជំងឺកូវីដ-១៩ ម្នាក់បានលួចរត់ចេញពីមន្ទីរពេទ្យបង្អែកខេត្តតាកែវ មកសម្រាកព្យាបាលនៅមន្ទីរពហុព្យាបាល និងសម្ភព អង្គរពេជ្រ ចំបក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុក ចុះទៅនាំយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវវិញ កាលពីវេលាម៉ោង២៣និង១៥នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ។

លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស្រុក ចុះស្រាវជ្រាវ នឹងឃាត់ខ្លួនស្ត្រីអ្នកជំងឺកូវីដ-១៩ ម្នាក់ ឈ្មោះ រ៉ន រ៉ាន ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិត្រពាំងគៀប ឃុំត្រពាំងក្រសាំង ឲ្យត្រឡប់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវវិញ ក្រោយពីបានលួចរត់ពីមណ្ឌលចត្តាឡីស័ក និងសម្រាកព្យាបាលខេត្ត ហើយមកសម្រាកព្យាបាលនៅមន្ទីរពហុព្យាបាល និងសម្ភព អង្គរពេជ្រ ចំបក់ ឃុំចំបក់ ស្រុកបាទី៕
អត្ថបទ ៖ សុខុម




-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល