Connect with us

ព័ត៌មានជាតិ

មុខម្ហូបខ្មែរចំនួន៣មុខ ត្រូវបានបង្ហាញនៅក្នុងកម្មវិធីមួយ នាទីក្រុងប៊ូសាន ប្រទេសកូរ៉េ

បានផុស

នៅ

មុខម្ហូបខ្មែរចំនួន៣មុខ រួមមាន ឆាសាច់គោឡុកឡាក់, ឆាត្រកួនសាច់ជ្រូកចិញ្ច្រាំជាមួយសៀង និងបាយឆាសាច់គោ ត្រូវបានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ យកទៅបង្ហាញក្នុងកម្មវិធីមួយ ដែលមានឈ្មោះថា “Cooking class show” នាទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ហើយការលើកយកមុខម្ហូបទាំង៣នេះទៅបង្ហាញ ដោយសាតែមុខម្ហូបនេះ គឺស្រដៀងនឹងម្ហូបរបស់កូរ៉េ ដែលជាទីពេញនិយមរបស់សាធារណៈជនកូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី Cooking class នេះ រៀបចំឡើងដោយស្ថានឯកអគ្គរាជទូតកម្ពុជា ជាមួយ ASEAN Culture House នៅទីក្រុងប៊ូសាន ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានកូរ៉េប្រមាណជាង៣០នាក់ ហើយនឹងត្រូវយកទៅចាក់បង្ហាញតាមស្ថានីយទូរទស្សន៍កូរ៉េជាសាធារណៈទៀតផង។

ទាក់ទងកម្មវិធីខាងលើនេះ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េបានថ្លែងប្រាប់កម្ពុជាថ្មីថា កម្មវិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងប៊ូសាន ហើយកម្មវិធីនេះ មានរយៈពេល២ថ្ងៃ ដោយមានអ្នកចូលរួមយ៉ាងច្រើន។

លោក ឡុង ឌីម៉ង់ បានពន្យល់ថា មូលហេតុដែលយើងលើកយកមុខម្ហូបទាំងនេះទៅបង្ហាញ  ពីព្រោះទាំងសាច់គោឆាឡុកឡាក់ ទាំងបាយឆាសាច់គោ ទាំងឆាត្រកួនសាច់ជ្រូកចិញ្ច្រាំដាក់សៀងនេះ ជាមុខម្ហូបដែលស្រដៀងទៅនឹងមុខម្ហូបកូរ៉េមួយចំនួន ដោយសាតែកម្មវិធីនោះ គេតម្រូវឲ្យយកមុខម្ហូបរបស់ខ្មែរយើងណាមួយ ដែលស្រដៀងស្រដៀងទៅនឹងមុខម្ហូបរបស់កូរ៉េ  ហើយមុខម្ហូបទាំងបីមុខនេះ គឺជាមុខម្ហូបជាទីពេញនិយមរបស់ប្រជាជនកូរ៉េ ដូច្នេះហើយទើបយើងជ្រើសរើសយកមុខម្ហូបទាំងបីមុខនេះ៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម