ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ នេត សាវឿន ផ្តល់ថវិកាដល់កងកម្លាំងនគរបាល២នាក់ មានវិជ្ជមានកូវីដ-១៩
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បាននាំយកអំណោយរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថវិកាចំនួន ២.០០០.០០០ ៛( ពីរលានរៀល ) ជូនដល់កងកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកសំរោងទងចំនួន២នាក់ ដែលមានវិជ្ជមានកូវីដ-១៩ ហើយកំពុងសម្រាកព្យាបាលនៅមណ្ឌលពន្លឺថ្មី (ពើក) ស្ថិតនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បើតាមលោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង បានឲ្យដឹងថា ថវិកា២លានរៀលនោះដោយក្នុងម្នាក់ៗទទួលបានទឹកប្រាក់ចំនួន១.០០០.០០០ ៛( មួយលានរៀល), ទឹកបរិសុទ្ធ៥កេស, មីជាតិ ៣ កេស, និងទឹកក្រូច៣កេស។

ចំណែក ក្រុមការងារអធិការដ្ឋាននគរបាលស្រុកសំរោងទង បាននាំយកអំណោយ របស់លោក ស៊ីម រតនៈ អភិបាលស្រុកសំរោងទង និងអធិការដ្ឋាន ទៅចែកជូនកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ចំនួន២ប៉ុស្តិ៍ គឺប៉ុស្តិ៍សែនដី និងប៉ុស្តិ៍សំរោងទង សរុបចំនួន១២នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗ ក្នុងម្នាក់ៗទទួលបានៈ សម្ភារៈរបស់លោក ស៊ីម រតនៈ អភិបាលស្រុកសំរោងទង ដោយម្នាក់បានទទួលថវិកា ៥,០០០០រៀល, អង្ករ ២៥គីឡូក្រាម, មីជាតិយើង១កេស, ទឹកត្រី ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១យួរ, សាប៊ូ១ដុំ, ថវិកាកងកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកសំរោងទង ម្នាក់ទទួលបាន ថវិកា ៥,០០០០រៀល ៕
ដោយ ៖ សំអឿន



-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច