ព័ត៌មានជាតិ
ដោះលែងបុរសជនជាតិចិនម្នាក់ ក្រោយចាប់ខ្លួន
បុរសជនជាតិចិនម្នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីព្រលប់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីសមត្ថកិច្ចអាវុធហត្ថចាប់ខ្លួនបញ្ជូនមកតុលាការ តាមដីការបស់ចៅក្រមសើបសួរ។
ជនជាប់ចោទ ដែលតុលាការដោះលែងឲ្យត្រឡប់ទៅផ្ទះវិញនេះ ឈ្មោះ DENG SULI (តឹង ស៊ូលី)ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជាពាណិជ្ជករ។ តាមដីកា សម្រេចចោទប្រកាន់របស់តុលាការ ឈ្មោះ DENG SULI ត្រូវបានចោទប្រកាន់ពីបទ « រំលោភលើទំនុកចិត្តពិសេសដោយអភិបាល ឬ បុគ្គលផ្សេងទៀត, បទលួចមានស្ថានទម្ងន់ទោស , និងបទបំផ្លិចបំផ្លាញឯកសារ » ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីឆ្នាំ២០២០។
សំណុំរឿងព្រហ្មទណ្ឌខាងលើនេះ បានស្ថិតនៅដៃលោក ឆឹម ឬទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ធ្វើការសាកសួរ។ ក្នុងនោះ ក្រោយសាកសួរចប់នៅព្រលប់ថ្ងៃដដែល ចៅក្រមស៊ើបសួរសម្រេចដាក់ឲ្យជនសង្ស័យ ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងអនុញ្ញាតឲ្យត្រឡប់ទៅវិញ៕
អត្ថបទ៖ មករា
សូមចុចអាន៖ ម៉ោង ២ យប់ រដ្ឋមន្រ្តីសាធារណការ ឆ្មក់ចុះចាប់រថយន្តដឹកលើសទម្ងន់លើផ្លូវជាតិលេខ ៦០
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ