ព័ត៌មានជាតិ
បែចិញ្ចឹមត្រី និងផ្ទះបណ្ដែតទឹកចំនួន១៣៨១ ត្រូវរុះរើត្រឹមពេល៣ថ្ងៃ
នៅក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែមិថុនា កម្លាំងនគរបាលរាជធានីភ្នំពេញបានចូលរួមអនុវត្តចុះរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹក ដែលស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌចំនួន ៥ នៃរាជធានីភ្នំពេញដោយរុះរើសរុបបានចំនួន ១៣៨១។

របាយការណ៍របស់ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការអនុវត្តវិធានការរុះរើគឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៤ ខែមិថុនា មានបែចិញ្ចឹមត្រី៧៦៣បែត្រូវបានរុះរើ ចំណែកផ្ទះបណ្តែតទឹកចំនួន ៦២៨ខ្នងក៏ត្រូវបានរុះរើផងដែរ។
កម្លាំងសមត្ថកិច្ចបន្តចុះអនុវត្តវិធានការរុះរើនេះឱ្យអស់មិនឱ្យមានការតាំងលំនៅឋាន រឺការប្រកបរបរអាជីវកម្ម អាណាធិបតេយ្យលើផ្ទៃទឹកទន្លេនេះទៅមុខទៀតទេ។

លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ឱ្យដឹងថា ចំពោះបែចិញ្ចឹមត្រី ដែលមានត្រីគឺតម្រូវឱ្យនាំយកមកប្រមូលផ្តុំតែមួយក្នុងខណ្ឌព្រែកព្នៅ ដោយរង់ចាំអនុវត្តវិធានការបន្ត ដោយឡែកចំពោះបែចិញ្ចឹមត្រីដែលគ្មានត្រីចិញ្ចឹមត្រូវរុះរើចោល៕


អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា