Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌឫស្សីកែវ​ ស្ថាបនាផ្លូវប្រវែង​៥០០​ម៉ែត្ររួចរាល់ហើយ ក្រោយខូចខាតជាច្រើន​ឆ្នាំនោះ​

បានផុស

នៅ

កំណាត់​ផ្លូវ​មួយ​ខ្សែ នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ចំណុច​ខាងលិច វត្តទួល​សន្តិវ័ន ឈាង​ខាងជើង ដែល​រង​ការខូចខាត​ខ្លាំង​ប្រវែង​ប្រហែល៥០០​ម៉ែត្រ មកដល់​បច្ចុប្បន្ននេះ ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ ស្ថាបនា​ជួសជុល​រួចរាល់​ហើយ ក្រោយពី​ទទួល​បាន​ការស្នើសុំ​ពី​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​ជម្រាបជូន​ថា កាលពី​កន្លងទៅ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាប់​ឆ្នាំ​មកហើយ ពីមុន​ផ្លូវ​មិនសូវ​ខូចខាត​ខ្លាំង​នោះទេ ទើបតែ​រយះពេល​ចុងក្រោយ​នេះ ផ្លូវ​ចេះតែ​ខូច​ខ្លាំង​ទៅៗ នា​ខែប្រាំង​ក៏​លំបាក ខែវស្សា​ភ្លៀង​ធ្លាក់​បែក​ភក់​វ៉​ល់ ធ្វើដំណើរ​ទៅណា​មក​ណា​មិន​ចង់​កើត​នោះទេ ។

ប្រភពព័ត៌មាន​ប្រាប់​បន្ត​ឲ្យដឹងថា ផ្លូវ​ដែល​ខូចខាត​ខ្លាំង​នេះ គឺ​ប្រវែង​ប្រហែល៥០០​ម៉ែត្រ បង្កឡើង​ដោយសារតែ​ក្រុម​រថយន្ត​ធុន​ធំ ជាពិសេស​ក្រុមរថយន្ត​ដឹក​ខ្សាច់​តែម្តង​ជា​អ្នក​បំផ្លាញ ។​

ដោយ​ជួប​ការលំបាក ក្នុងការ​ធ្វើដំណើរ ប្រជាពលរដ្ឋ​ទូទៅ ក៏ដូចជាពួកគាត់សូម​ស្នើ​ទៅដល់​អាជ្ញាធរ​ខណ្ឌឫស្សីកែវ មេត្តាជួយ​សម្រួល​ក្នុងការ​ស្ថាបនា​ឲ្យបាន​ល្អ សម្រាប់​បម្រើ​ផលប្រយោជន៍ ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ ក៏ដូចជា អ្នកដំណើរ​ទូទៅ​ផង ។​

ទោះបី​យ៉ាងណាក្តី អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ សូម​សំណូមពរ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ សូមជួយ​ថែរក្សា​ផ្លូវ​ឲ្យបាន​ល្អប្រសើរ​ប្រើប្រាស់​បានយូ​អង្វែង និង​ត្រូវ​រៀបចំ​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ ជៀសវាង​បោះចោល​ពាសវាល​ពាស​កាល ជាពិសេស​កុំ​ចោះ​សំរាម​នៅលើ​គំរប​លូ ឬ ក្នុង​លូ ដែល​អាច​នាំឲ្យស្ទះ​ប្រព័ន្ធ​លូ​បង្ហូរ​រ​ទឹក​ផងដែរ ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម