ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ចុះពិនិត្យការសាងសង់ឈាបនដ្ឋានសម្រាប់បូជាសព អ្នកជំងឺកូវីដ-១៩
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយលោកស្រីអភិបាលរងខេត្ត ឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងលោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង ព្រមទាំងមន្ត្រីចំណុះរដ្ឋបាលស្រុក បានអញ្ជើញចុះពិនិត្យក្រុមជាងកំពុងស្ថាបនាឈាបនដ្ឋាន សម្រាប់បូជាសពអ្នកជំងឺកូវីដ-១៩ ស្ថិតនៅវត្តស្រីសិទ្ធ ក្នុងភូមិតាស្រែន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។

មានប្រសាសន៍នាឱកាសចុះពិនិត្យនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារចម្រុះថ្នាក់ខេត្ត ដែលទទួលមុខងារសម្រាប់ការសាងសង់ឈាបនដ្ឋាននេះ ត្រូវធ្វើការត្រួតពិនិត្យមើលឱ្យបានត្រឹមត្រូវ ស្របតាមបច្ចេកទេស ដើម្បីទុកប្រើប្រាស់បានយូរអង្វែង។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការរៀបចំសាងសង់ឈាបនដ្ឋានបូជាសពស្លាប់ដោយជំងឺកូវីដ-១៩ ពេលនេះ គឺដើម្បីប្រការទុកជាមុន នៅពេលមានការចាំបាច់ តែមិនមានន័យថា ក្នុងខេត្តតាកែវទាំងមូល មានករណីឆ្លងកូវីដច្រើន ឬមានអ្នកជំងឺច្រើនធ្ងន់ធ្ងរនោះទេ។

សូមបញ្ជាក់ដែរថា ដោយសារតែមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រាជរដ្ឋាភិបាលកម្ពុជាបានណែនាំឱ្យអាជ្ញាធររាជធានីខេត្ត រៀបចំសាងសង់ឈាបនដ្ឋាន ឬកន្លែងបូជាសព សម្រាប់អ្នកស្លាប់ដោយជំងឺកូវីដ-១៩ ដោយមិនអនុញ្ញាតឱ្យមានការបញ្ចុះសពឡើយ លើកលែងតែជនជាតិខ្មែរអ៊ីស្លាម និងជនជាតិដើមភាគតិច៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់