Connect with us

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ថា​ ការ​​គ្រប់​គ្រង​​ទី​លំនៅ​​ និង​សណ្ដាប់​​ធ្នាប់​លំនៅឋាន​ជន​​បរទេស​ជា​​កាតព្វកិច្ច​​អាជ្ញាធរ​ដែន​ដី​

បានផុស

នៅ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ​នៅ​​មុន​នេះ​បន្តិច​បាន​ចេញ​សេចក្តី​បំភ្លឺ​ ស្តី​ពី​មតិ​របស់​លោក​នាយក​សារព័ត៌មាន​ដើម​អំពិល ជុំវិញ​ការ​អនុវត្ត​ច្បាប់​ស្តីពីអន្តោប្រវេសន៍លើជនបរទេសខុសច្បាប់ និង​ការ​រៀប​ចំ​សណ្តាប់​ធ្នាប់​តាម​ដង​ទន្លេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាង​លើ​នេះ ​អ្នក​នាំ​ពាក្យ​ នៃ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ​បាន​ធ្វើ​ការ​បំភ្លឺ​​​ថា​​ការ​គ្រប់គ្រងការតាំងទីលំនៅ និងការរៀបចំសណ្តាប់ធ្នាប់​លំនៅដ្ឋាន​ គឺ​ជា​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​ដែន​ដី ​ដែល​មិន​ស្ថិត​ក្រោម​តួនាទី​ភារកិច្ច របស់​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឡើយ។

ភារកិច្ច​ស្នូល​អគ្គនាយកដ្ឋាន មាន​តួនាទី​ភារ​កិច្ច​ ធ្វើ​ជាសេនាធិការជូនក្រសួងមហាផ្ទៃ លើ​ការ​គ្រប់​គ្រង​ជនបរទេស ក៏​ដូច​ជា​ការ​អនុវត្ត​ច្បាប់ ​ចំពោះ​ជន​បរទេស​ដែល​ស្នាក់​នៅ​ និង​បម្រើ​ការងារ​ដោយ​ខុស​ច្បាប់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

កន្លង​មកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានពង្រឹងការអនុវត្តច្បាប់ជាប្រចាំ ចំពោះ​ជន​បរទេស​ខុស​ច្បាប់​តាមគ្រប់រូបភាព ដោយធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ និង​អនុវត្តការ​បណេ្តញ ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍។

ជាក់ស្ដែងចាប់តាំងពីឆ្នាំ២០១៤ រហូត ដល់០៥ខែ ដើមឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ១៨,៤៧០​នាក់ ស្រី ៣,០៦០នាក់ មាន ១០៤សញ្ញាតិ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៦ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម