Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចស្នើពលរដ្ឋដែលធ្លាប់បាត់បង់យានយន្ត សូមទៅពិនិត្យស្លាកលេខនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ

បានផុស

នៅ

នគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្នើដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បាត់បង់យានយន្ត សូមទៅពិនិត្យស្លាកលេខនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។   

លោក នៅ ទិត្យ នាយផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបញ្ជាក់ឲ្យដឹងនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ថា នគរបាលខណ្ឌដង្កោ បង្ក្រាបជាក់ស្តែងករណីប៉ុនប៉ងលួច (ប្រើដែកជ្រុងចុងសំប៉ែតស្រួចកាច់​សោរកម៉ូតូ) កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦និង៤០នាទី ត្រង់ចំណុចខាងមុខក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ ផ្លូវ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ២នាក់ ដែលត្រូវឃាត់ខ្លួន ទី១ . ឈ្មោះ អាន ផ្លូច ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី២ . ឈ្មោះ ស៊ិន សុខភាព ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។ រួមទាំងវត្ថុតាង ដែកជ្រុងចុងសំប៉ែតស្រួចសម្រាប់កាច់សោរកម៉ូតូចំនួន០២, សោរខ្សៀលេខ៨ ចំនួន ០២, បណ្ណសម្គាល់យានយន្ត  ចំនួន០៣សន្លឹក (ឈ្មោះ ជុំ រតនា ចំនួន ០១សន្លឹក, ឈ្មោះ វី សីលាចំនួន ០១សន្លឹក, ឈ្មោះ ឯម បុល ចំនួន ០១សន្លឹក) , ផ្លាកលេខម៉ូតូ ចំនួន ០៣ (លេខ ភ្នំពេញ 1HT-0027 ចំនួន ០១, លេខ ភ្នំពេញ 1GD-2078 ចំនួន ០១, លេខ ភ្នំពេញ 1IO-1256 ចំនួន០១),  វិទ្យុទាក់ ចំនួន ០១គ្រឿង, ម៉ូតូ ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1HL-0625 , សម្ភារៈប្រើប្រាស់គ្រឿងញៀន និងសោរដោះម៉ូតូមួយចំនួន ។   

សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦និង៤០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដល់ចំណុចផ្លូវចូលក្រុមហ៊ុន ក្រឡុកស៊ីម៉ង់ត៍ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យ ០២នាក់ខាងលើកំពុងជិះម៉ូតូ១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ 1HL-0625  ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានហៅឱ្យឈប់ធ្វើការសួរនាំ និងត្រួតពិនិត្យរកឃើញវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួន រួមមាន ដែកជ្រុងចុងសំប៉ែតស្រួចសម្រាប់កាច់សោ ក ម៉ូតូចំនួន ២, សោខ្សៀលេខ៨ ចំនួន ២ លាក់នៅក្រោមកែបម៉ូតូ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់  រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់។    

ប្រភពព័ត៌មានដដែលប្រាប់ទៀតថា បន្ទាប់មកសមត្ថកិច្ចបាននាំជនសង្ស័យឈ្មោះ អាន ផ្លូច ទៅឆែកបន្ទប់ជួលរបស់គេ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែរកឃើញវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនទៀត រួមមាន : បណ្ណសម្គាល់យានយន្ត ចំនួន ០៣សន្លឹក (ឈ្មោះ ជុំ រតនា ចំនួន ០១សន្លឹក, ឈ្មោះ វី សីលា ចំនួន  ០១សន្លឹក, ឈ្មោះ ឯម បុល ចំនួន ០១សន្លឹក) , ផ្លាកលេខម៉ូតូ ចំនួន ០៣ (លេខ ភ្នំពេញ 1HT-0027 ចំនួន ០១, លេខ ភ្នំពេញ 1GD-2078 ចំនួន ០១, និង លេខ ភ្នំពេញ 1IO-1256 ចំនួន ០១) , វិទ្យុទាក់ទង ម៉ាក Motorola GP300 ចំនួន ០១គ្រឿង , សម្ភារៈប្រើប្រាស់គ្រឿងញៀន និងសោរដោះម៉ូតូមួយចំនួន។ 

ជនសង្ស័យ រួមទាំងវត្ថុតាង សមត្ថកិច្ចកំពុងឃាត់ និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ  ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា១៧ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម១៦ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម