ព័ត៌មានជាតិ
កសិករចិញ្ចឹមកង្កែបក្នុងស្រុកកំពុងជួបបញ្ហាគ្មានទីផ្សារ ខណៈកង្កែបនាំចូលមានតម្លៃទាបជាង
ជំងឺកូវីដ១៩ដែលបានបន្តអូសបន្លាយពេលនៅក្នុងប្រទេសកម្ពុជា កំពុងតែបង្ករការលំបាកដល់កសិករចិញ្ចឹមកង្កែបក្នុងស្រុក ដែលផលិតកង្កែបបានហើយប៉ុន្តែពិបាកលក់លើទីផ្សារ ម្យ៉ាងដោយសារការធ្លាក់ចុះចំនួនភ្ញៀវទេសចរណ៍ និងម្យ៉ាងទៀតដោយសារកង្វះភាពប្រកួតប្រជែងចំពោះតម្លៃលើទីផ្សារ។

កសិករចិញ្ចឹមកង្កែបវ័យ៣៨ឆ្នាំម្នាក់ ឈ្មោះ ជុន ចូន រស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្រកបរបរចិញ្ចឹមកង្កែបរយៈពេល៣ឆ្នាំហើយ ជាមួយនឹងអាងចិញ្ចឹមកង្កែបសរុបចំនួន៣០អាង។
លោកជុន ចូន បានរៀបរាប់ថា បច្ចុប្បន្នលោកសល់កង្កែបចំនួនជាង១តោនដែលប្រឈមនឹងការខាតបង់ ប្រសិនបើតម្លៃនៅលើទីផ្សារបច្ចុប្បន្នទាបជាងថ្លៃដើមផលិត។ កាលពីឆ្នាំមុនតម្លៃកង្កែបស្រស់មួយគីឡូលក់ក្នុងតម្លៃចន្លោះពី៧,៥០០ ទៅ ៨,៥០០ រៀល ប៉ុន្តែឥឡូវយើងអាចលក់តែក្នុងតម្លៃ៦,០០០ ទៅ ៦,៥០០ រៀលប៉ុណ្ណោះ។

កសិកររូបនេះបានបន្តថា «តម្លៃកង្កែបធ្លាក់ថ្លៃ គឺដោយសារតែកូវីដ១៩ដែលធ្វើឱ្យភ្ញៀវទេសចរណ៍ថយចុះ ដូច្នេះតម្រូវការក៏មិនច្រើនដូចមុនដែរ។ ម្យ៉ាងទៀត ការនាំចូលកង្កែបពីក្រៅដែលមានតម្លៃទាបជាង ក៏បានបង្កផលប៉ះពាល់ដល់អ្នកចិញ្ចឹមកង្កែបក្នុងស្រុកយើងដែរ។»
តម្លៃកង្កែបនាំចូលដែលមានតម្លៃទាបជាងតម្លៃកង្កែបចិញ្ចឹមក្នុងស្រុក បានក្លាយជាបញ្ហាប្រឈមដល់បណ្ដុំកសិករចិញ្ចឹមកង្កែបមួយកន្លែងទៀតក្នុងខេត្តសៀមរាប ដែលមានសមាជិក២០នាក់។ យោងតាមសមាជិកមួយរូបនៃបណ្ដុំកសិករចិញ្ចឹមកង្កែបនេះ បានឱ្យដឹងថាបច្ចុប្បន្នពួកគាត់សល់កង្កែបចំនួន១៥តោនដែលចាល់លក់មិនចេញ ដោយសារតែពិបាកប្រកួតប្រជែងតម្លៃជាមួយកង្កែបនាំចូល ដែលមានតម្លៃទាបចន្លោះពី ៥,៥០០ ទៅ ៦,០០០ រៀលក្នុងមួយគីឡូក្រាម។

ទាក់ទងនឹងបញ្ហាទីផ្សារកង្កែបនេះ បណ្ដុំកសិករចិញ្ចឹមកង្កែបសូមស្នើដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួួយកាត់បន្ថយការនាំចូលកង្កែបពីក្រៅដើម្បីអាចជួយសង្រ្គោះកសិករក្នុងស្រុក ដោយសារតម្លៃកង្កែបក្នុងស្រុកពិបាកប្រកួតប្រជែងជាមួយកង្កែបនាំចូល។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មូលហេតុចម្បងដែលនាំឱ្យមានបញ្ហាទីផ្សារ គឺដោយសារតែទីមួយមិនមានការព្រមព្រៀងណាមួយរវាងអ្នកចិញ្ចឹមកង្កែបក្នុងស្រុក និងអ្នកគាំទ្រការនាំចូល រួមទាំងបណ្ដាញអ្នកគាំទ្រទាំងពីរភាគីនេះ និងទីពីរដោយសារតែការផលិតនៅក្នុងស្រុកមានតម្លៃថ្លៃដើមខ្ពស់។

ដោយផ្អែកលើតម្រូវការ និងទីផ្សារក្នុងពេលបច្ចុប្បន្ន ក្រសួងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យអនុវត្តគម្រោងវារីវប្បកម្ម ពិសេសការចិញ្ចឹមកង្កែបក្នុងថង់ប្លាស្ទិកដោយប្រើរយៈពេលខ្លី ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណូលខ្ពស់នៅតាមខេត្តគោលដៅចំនួន១១ និងខេត្តទទួលរងគ្រោះជំនន់ទឹកភ្លៀងចំនួន៤នាពេលកន្លងមក៕
អត្ថបទ៖ វ៉ាត វិន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ