Connect with us

ព័ត៌មានជាតិ

មេខ្យល់​២​នាក់ និង​ពលករ​៩​នាក់ ត្រូវឃាត់ខ្លួន​ក្បែរ​បន្ទាត់​ព្រំដែន ខណៈ​ដែល​បម្រុង​ឆ្លងដែន​ចូល​ទឹកដី​ថៃ​

បានផុស

នៅ

​មេខ្យល់​ចំនួន​០២​នាក់ រួមទាំង​ពលករ​ខ្មែរ​ចំនួន​០៩​នាក់ ត្រូវ​កម្លាំងចម្រុះ​ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ខណៈដែល​ពួកគេ​ត្រៀម​បម្រុង​លួច​ឆ្លងដែន​ ដោយ​ខុសច្បាប់​ចូលទៅក្នុង​ទឹកដី​ថៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយ​មានការ​ចិត្ត​ទុកដាក់​យ៉ាង​ម៉ឺងម៉ាត់​ ដើម្បី​ចូលរួម​ទប់ស្កាត់​បទល្មើស​ឆ្លងដែន និង​ការការពារ ទប់ស្កាត់​ការឆ្លង រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ដោយមាន​ការដាក់​បទបញ្ជា​ផ្ទា​ល់ពី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ វេលា ម៉ោង​០៥ និង​០៥​នាទី ព្រឹក កម្លាំងចម្រុះ​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន ២៤ ម៉ោង លើ ២៤ ម៉ោង បាន​ចុះ​ទប់ស្កាត់​ពលករ​ខ្មែរ​បម្រុង​លួច​ឆ្លង ដែន​ចូល​ទឹកដី​ថៃ​ដោយ​ខុសច្បាប់​ចំនួន ០៩​នាក់​ក្នុងនោះ ស្រី​០៣​នាក់ និង ក្មេងស្រី​០១​នាក់ ។​

​សមត្ថកិច្ច​នៅ​ទីនោះ​បាន​ឲ្យ​ដឹងថា ក្នុងនោះ មុខសញ្ញា​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​(​មេខ្យល់​)​មាន ចំនួន​០២​នាក់ ត្រូវបាន​ឃាត់ខ្លួន គឺមាន​ឈ្មោះ ១.​ឈ្មោះ ឆ​ម ប៉េង ភេទ​ប្រុស អាយុ​៣០ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក សំពៅ​លូន ២.​ឈ្មោះ រួន ចាន់​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង។

​សមត្ថកិច្ច​បន្ត​ថា ​ពល​ករ​ខ្មែរ​ទាំងនោះ ត្រូវ​បាន​កម្លាំង ទប់ស្កាត់បាន​នៅ​ត្រង់​ចំណុច​ភូមិសាស្ត្រ ភូមិ​អូរ ឃុំ សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​។ ក្រោយ​ពី​បាន​សាកសួរ អប់រំ​ណែនាំ​រួច​កម្លាំងចម្រុះ​បាន​បញ្ជូន​ពលករ​ខ្មែរ​ទាំង ៩ នាក់ ឲ្យ​ទៅ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ដោយឡែក​មេខ្យល់ គឺ​កម្លាំង​កំ​ពុង​កសាង​សំណុំរឿង ដើម្បី​អនុវត្តតាម​នីតិវិធី​ប​ន្ត៕

អត្ថបទ៖ សោ និយម​រ័ត្ន

សូមចុចអាន៖ ​សមត្ថកិច្ចស្នើពលរដ្ឋដែលធ្លាប់បាត់បង់យានយន្ត សូមទៅពិនិត្យស្លាកលេខនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

UNICEF៖​ កម្រិត​ខ្យល់​ពុល​ខ្លាំង​ប៉ះពាល់​កុមារប្រមាណ ១៣.៦ លាននាក់​​នៅ​ថៃ

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ព្រឹទ្ធ​សមាជិក​​នៃ​ប​​ក្ស​ប្រជាធិបតេយ្យ​អាមេរិករារាំង​ច្បាប់​ដាក់ទណ្ឌកម្ម ICC ដែលប៉ង​ចាប់ខ្លួនមេដឹកនាំ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

បណ្ដុំមហាសេដ្ឋីពិភពលោកខាតទ្រព្យ ១០៨ ប៊ីលានដុល្លារ ជុំវិញ​ផ្សារភាគហ៊ុនធ្លាក់ចុះដោយសារ DeepSeek

ព័ត៌មានជាតិ៥១ នាទីutes មុន

ប្រធានមន្ទីរអប់រំត្បូងឃ្មុំ ៖ ប្រឡងគ្រូជាប់កិច្ចសន្យាអនុវត្តតាមគោលការណ៍ តម្លាភាព និងយុត្តិធម៌ មិនមែនប្រឡងបង្គ្រប់កិច្ចទេ

ជីវិតកម្សាន្ដ៥២ នាទីutes មុន

មាស សាលី នៅតែមានប្រជាប្រិយភាពក្នុងចិត្តអ្នកគាំទ្រ ទោះបាត់វត្តមានពីអាជីពចម្រៀងច្រើនឆ្នាំក៏ដោយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

សន្តិសុខសង្គម២២ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ចាប់បានសំឡេង ភ័យស្មានតែរុស្ស៊ីតាមដាននាវាមុជទឹកខ្លួន ការពិតជាផោមត្រីបាឡែន សោះ

Sokha Hotels

ព័ត៌មានពេញនិយម