Connect with us

ព័ត៌មានជាតិ

អ្នកនេសាទចាប់បានបបែលហើយពន្លែងចូលទន្លេវិញ មន្ត្រី​ថាគាត់មានឆន្ទៈរក្សា​ធនធាន ជលផលដល់កូនចៅជំនាន់ក្រោយ (វីដេអូ)

បានផុស

នៅ

កាលពីពេលថ្មីៗនេះប្រជានេសាទមួយរូប ស្ថិតនៅខេត្តស្ទឹងត្រែង បានធ្វើការនេសាទ និងចាប់បានត្រីបបែល​ទឹកសាបមួយ ទម្ងន់ប្រមាណ៣គីឡូ ហើយបានពន្លែងចូលទឹកទន្លេវិញ។

តាមរយៈវីដេអូខ្លីបជិត ២ នាទី បុរសរូបនេះបញ្ជាក់ថាត្រីបបែលនេះគឺជាត្រីដែលជិតផុតពូជដែលបាត់វត្តមានយូរឆ្នាំកម្រនឹងឃើញ ហើយចាប់ផ្ដើមមានឡើងវិញនៅពេលនេះ ខណៈដែលលោកស្នើឱ្យប្រជានេសាទទាំងអស់ដែលចាប់បានត្រីប្រភេទនេះ កុំយកទៅបរិភោគ ឬយកទៅលក់ ត្រូវពន្លែងចូលទឹកទន្លេវិញ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយ បានស្គាល់ត្រីបបែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី សំវិចិត្រ នាយកខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងស្ដីទី បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៦ ខែមិថុនានេះថា សកម្មភាពបែបនេះ ជាការយល់ដឹងរបស់សហគមន៍ ដែលចូលថែរក្សាធនធានជលផលកម្រដែលកំពុងរងគ្រោះ។

លោកថា ថ្វីត្បិតតែត្រីបបែលទឹកសាប មិនបានចែងថាជាប្រភេទធនធានជលផលកំពុងរងគ្រោះ ក៏ពិតមែន ក៏ប៉ុន្តែលោក សង្កេតឃើញថា វាកំពុង​តែឈានទៅរកដំណាក់កាលអាចរងគ្រោះហើយនាពេលបច្ចុប្បន្ននេះ។

បើតាមលោក ស្រី សំវិចិត្រ សហគមន៍មានការស្រលាញ់ធនធានជលផល ដោយសារពួកគាត់ មាន​ឆន្ទៈក្នុងការធ្វើការងារ គាត់ចង់ទុកឱ្យដល់កូនចៅជំនាន់ក្រោយបានស្គាល់ប្រភេទសត្វ​អស់ហ្នឹងដែលខេត្តផ្សេងៗមិនសូវមាន។

អនុក្រឹត្យស្តីពីប្រភេទជលផលកំពុងរងគ្រោះ មានសត្វចំនួន ២៨ ប្រភេទ ដែលរស់នៅក្នុងទឹកសាប ដូចជាពពួកសត្វផ្សោត ត្រីរាជ ត្រីគល់រាំង ត្រីតាសក់ ត្រីដំរី ត្រីកន្ត្រប់ខ្លា ត្រីកំពតជា ដើម សុទ្ធតែជាប្រភេទសត្វរស់នៅក្នុងទឹកសាប កំពុងរងគ្រោះ។

ទោះយ៉ាងណា លោក ស្រី សំវិចិត្រ នាយកខណ្ឌរដ្ឋបាលជនផលស្ទឹងត្រែងស្តីទីរូបនេះ ក៏បានអំពាវនាវ ដល់ប្រ​ជាជនដែលបំណង និងស្រឡាញ់ធនធានជលផល ចង់ឱ្យកូនចៅជំនាន់ក្រោយ ស្គាល់នូវប្រភេទត្រី ពេលនេសាទបាន អាចពន្លែងចូលទៅក្នុងទន្លេវិញ ហើយជាពិសេស ប្រសិនបើពួកគាត់នេសាទបាទត្រីពង ហើយពន្លែងចូលទន្លេវិញរឹតតែប្រសើ ធ្វើឱ្យធនធាន​ជលផលកាន់តែកើនឡើងជាមុនច្រើន៕ អត្ថបទ៖ ឡេង ដេត

ទស្សនាវីដេអូខាងក្រោម៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម