ព័ត៌មានជាតិ
សមត្ថកិច្ចគយ ឃាត់រថយន្ត Ford សេ៊រីឆ្នាំ ២០២១ សង្ស័យនាំចូលអត់ពន្ធ
កម្លាំងសាខាគយរដ្ឋាករ ខេត្តរតនគិរី នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះឃាត់រថយន្តស៊េរីទំនើប១គ្រឿង សង្ស័យគ្មានពន្ធនាំចូល នៅកណ្តាលក្រុងបានលុង ខេត្តរតនគិរី។

លោក ហ៊ាល ទូច ប្រធានស្នាក់ការសាខាគយនិងរដ្ឋាករខេត្តរតនគិរី បានឲ្យកម្ពុជាថ្មី ដឹងតាមប្រព័ន្ធទូរស័ព្ទនៅរសៀលថ្ងៃទី១៦ខែមិថុនានេះថា សមត្ថកិច្ចបានឃាត់រថយន្ត១គ្រឿង ម៉ាក Ford Ranger ផលិតឆ្នាំ២០២១ ពណ៌ស សង្ស័យគ្មានពន្ធ ហើយឱ្យម្ចាស់រថយន្តខាងលើ ចូលខ្លួនមកស្នាក់ការគយដើម្បីធ្វើការដោះស្រាយនិងបង់ពន្ធ បើមិនមកចូលខ្លួនដោះស្រាយទេនោះ លោកនិងរៀបចំឯកសារបញ្ជូនទៅថ្នាក់លើ។
លោកថា បើម្ចាស់រថយន្តខាងលើនេះមានឯកសារពាក់ព័ន្ធគ្រប់គ្រាន់គឺឱ្យរថយន្តត្រឡប់ទៅវិញ ប៉ុន្តែប្រសិនបើគ្មានឯកសារគ្រប់គ្រាន់ទេនោះ និងបង់ពន្ធទៅតាមផ្លូវច្បាប់។
បច្ចុប្បន្ន រថយន្តត្រូវបានសមត្ថកិច្ចគយយកមករក្សាទុកនៅសាខាគយរដ្ឋាករ ខេត្តរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់៕ អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី