ព័ត៌មានជាតិ
មន្រ្តីជំនាញខេត្តកោះកុងយកសំណាកស្រាសរបស់ម្ចាស់សិប្បកម្មចំនួន៤កន្លែងទៅវិភាគ
ក្រុមមន្រ្តីមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង សហការជាមួយមន្រ្តីសាខា ក.ប.ប ខេត្ត និងមន្ទីរពាណិជ្ជកម្មខេត្ត បានប្រតិបត្តិការបានចុះត្រួតពិនិត្យទីតាំងផលិតស្រាសចំនួន៤ កន្លែងនៅភូមិស្មាច់មានជ័យ ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
លោក ហោ ស៊ីនួន ប្រធានការិយាល័យឧស្សហកម្ម និងសិប្បកម្មនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ឱ្យដឹងនៅរសៀលថ្ងៃទី១៦ ខែមិថុនាថា ក្រោយពិនិត្យតាមលក្ខណៈបច្ចេកទេសរួចរាល់ ក្រុមការងារក៏បានយកសំណាកស្រាសមួយចំនួនទៅវិភាគគុណភាព ដើម្បីដឹងច្បាស់ថាមានកម្រិតណា ឬអាចផ្ទុកនូវសារធាតុមេតាណុល ដែលនាំឱ្យគ្រោះដល់អ្នកប្រើប្រាស់។
លោក ហោ ស៊ីនួន បន្ថែមថា ប្រតិបត្តិការនេះដែរ ក៏ធ្វើឡើងក្នុងគោលបំនងដើម្បីត្រៀមបង្ការទប់ស្កាត់កើតមានករណីពុលស្រាសស្លាប់ ទោះបីជាខេត្តកោះកុង ពុំមានហេតុការណ៍នេះក៏ដោយ។
ក្រៅពីការពិនិត្យ និងយកសំណាកនៅទីតាំងផលិតស្រាសទាំង៤កន្លែងខាងលើ ក្រុមមន្រ្តីជំនាញមិនបានអនុវត្តនៅឡើយទេ តែគម្រោងការគឺបានត្រៀមរួចរាល់ដោយមានការផ្សព្វផ្សាយអំពីបទដ្ឋានគតិយុគពាក់ព័ន្ធផ្សេងៗ ប្រសិនបើស្ថានភាពជំងឺកូវីដ១៩ស្បើយវិញ។
សម្រាប់លោក ហ៊ុយ ភិរម្យ ប្រធានសាខាការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តកោះកុង ក៏អះអាងថា អំឡុងពេលចុពិនិត្យ គឺលោកបានណែនាំដល់ម្ចាស់សិប្បកម្មផលិតស្រាស ចាំបាច់ផលិតស្រាប្រកបដោយគុណភាពខ្ពស់ ជៀសវាងយកសារធាតុហាមឃាត់មកលាយដែលបង្កការគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផលិត។
កន្លងទៅ មន្រ្តីការិយាល័យឧស្សហកម្ម និងសិប្បកម្មខេត្ត ធ្លាប់ចុះពិនិត្យនៅតាមបណ្តាស្រុកដូចគ្នាដែរអំពីដំណើរការផលិតស្រាសឱ្យត្រឹមត្រូវតាមលក្ខណបច្ចេកទេសស្តង់ដារកំណត់។ ភាគច្រើនផលិតស្រាសដែលម្ចាស់សិប្បកម្មបានផលិត គឺមានច្បាប់ទម្លាប់ទទួលស្គាល់ពីមន្ទីរឧស្សហកម្ម និងសិប្បកម្ម។
ក្នុង១ថ្ងៃ បរិមាណផលិតស្រាស បាន១កាន ទៅ២កាន តាមទំហំនៃសិប្បកម្មនីមួយៗ ដោយយកទៅលក់ខ្លះ និងសម្រាប់ជាអាហារចិញ្ចឹមសាច់ជ្រូកខ្លះ។
លោក លោក ហ៊ុយ ភិរម្យ បញ្ជាក់ទៀតថា ប្រសិនបើមានពលរដ្ឋណាម្នាក់ស្លាប់ដោយសារពុលស្រារបស់ខ្លួន នឹងប្រឈមការផ្តន្ទាទោសតាមច្បាប់ជាមិនខាន។
រាល់ការចែកចាយផលិតស្រាស ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះការលក់ទិញ បញ្ចៀសរងការចោទប្រកាន់ណាមួយ។ ដោយឡែកសំណាកស្រាសដែលយកពីម្ចាស់ទាំង៤នាក់នៅសង្កាត់ស្មាច់មានជ័យ គឺលោកយកទៅវិភាគនៅឯរាជធានីភ្នំពេញបន្ត៕ អត្ថបទ៖សិរីវឌ្ឍនៈ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?