ព័ត៌មានជាតិ
រដ្ឋាភិបាលជប៉ុន ផ្តល់ឥណទានសម្បទាន២៥ប៊ីលានយ៉េន ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបវិបត្តិកូវីដ-១៩
ភ្នំពេញ ៖ ការប្រកាសឲ្យដឹងពីការផ្តល់ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុននេះ បានធ្វើឡើង នៅក្នុងជំនួបតាមទូរស័ព្ទរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្ត្រីការបរទេស នៃប្រទេសជប៉ុន កាលពីម្សិលមិញ។
តាមខ្លឹមសារ ដែលទើបទទួលបាននៅមុននេះបានឲ្យដឹងថា នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការអបអរសាទរចំពោះលោក ម៉ូតេហ្គី តូស៊ីមីសឺ ដែលត្រូវបានតែងតាំងសាជាថ្មីជារដ្ឋមន្ត្រីការបរទេសជប៉ុន (កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០) ហើយលោកម៉ូតេហ្គី បានថ្លែងបានបញ្ជាក់ជាថ្មីម្តងទៀតនូវឆន្ទៈរបស់ខ្លួន ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបតិ្តការជាមួយកម្ពុជា នៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មីរបស់ជប៉ុន។
ជាមួយគ្នានោះ លោក ម៉ូតេហ្គី បានសម្តែងនូវសមានចិត្តជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរ ហើយជប៉ុនត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយកម្ពុជាក្នុងការដោះស្រាយការលំបាកនេះ។
នៅក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកត់សម្គាល់ចំពោះការអនុវត្ត ដោយរីករាយរវាងប្រទេសទាំងពីរនូវ “ច្រកសម្រាប់ការស្នាក់នៅ” សម្រាប់អ្នកដំណើរដែលស្នាក់នៅរយៈពេលលើសពី១៤ថ្ងៃ និងសង្ឃឹមថា “ច្រកសម្រាប់ធុរកិច្ច” សម្រាប់អ្នកដំណើរដែលស្នាក់នៅរយៈពេលក្រោម១៤ថ្ងៃ នឹងអាចអនុវត្តបានក្នុងពេលឆាប់ៗខាងមុខនេះ ហើយឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ចំពោះការផ្តល់ឥណទានសម្បទានចំនួន២៥ ប៊ីលានយ៉េន (ប្រមាណ២៣៤,៦លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រដល់ការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិកូវីដ-១៩។
លោក ម៉ូតេហ្គី បានលើកឡើងថា ជប៉ុននឹងគាំទ្រកម្ពុជា ក្នុងការកែលម្អបរិស្ថាននៅតាមតំបន់ទីក្រុង និងការចាត់វិធានការចំពោះកាកសំណល់ផ្លាស្ទីកនៅក្នុងសមុទ្រ ព្រមទាំងការកសាងសមត្ថភាពប្រឆាំងនឹងអំពើភេរវកម្ម។ ជប៉ុនក៏នឹងជួយគាំទ្រកម្ពុជា នៅពេលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំ២០២២។ លោកឧបនាយករដ្ឋមន្ត្រីបានអរគុណជប៉ុនចំពោះការបន្តជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
បើតាមលទ្ធផលនៃកិច្ចប្រជុំ បានបញ្ជាក់ដែរថា រដ្ឋមន្ត្រីការបរទេសទាំងពីរបានបញ្ជាក់ឡើងវិញ នូវបំណងប្រាថ្នារួម និងឆន្ទៈដ៏មុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរលើគ្រប់វិស័យឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ៕
ដោយ ៖ កោះកែវ
សូមចុចអាន ៖ ទីក្រុងសៀមរាប ត្រូវបានជ្រើសរើសជាទីក្រុងវប្បធម៌អាស៊ាន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ